Thursday, March 28, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា លេចមុខឪពុក ទម្លាយសារថា ”ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ”

ឱក សុគន្ធកញ្ញា លេចមុខឪពុក ទម្លាយសារថា ”ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ”

ពិតជាមានការភ្ញាក់ផ្អើលខ្លាំង ដោយសារកាលពីថ្ងៃទី២២ ខែមិថុនា​ លោកឱក បូនី ដែលជាឪពុករបស់តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា ត្រូវបានលោកបូនី បញ្ចេញសារបែបអន់ចិត្តចំពោះអ្នកចម្រៀងរូបនេះ ប៉ុន្តែលោកថា ទោះជាសុគន្ធកញ្ញា មិនស្គាល់លោកជាឪ ក៏លោកមិនប្រកាន់កូនស្រីដែរ។

លោកឱក បូនី ថ្លែងសារថា ”ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឲ្យ”។

លោកឱក បូនី ក៏បានបង្ហាញរូបភាពដែលលោកថតជាមួយកូនស្រីឱក សុគន្ធកញ្ញា តាំងពីនាងនៅវ័យជំទង់ និងរូបលោកចូលរួមមង្គលការសុគន្ធកញ្ញា និងលោកសុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ផងដែរ។

ប៉ុន្ដែរហូតមកដល់ពេលនេះមិនទាន់មានប្រតិកម្មតបពីសុគន្ធកញ្ញា នោះទេ ខណៈដែលលេខទូរស័ព្ទរបស់សុគន្ធកញ្ញា ដែលធ្លាប់តែម្ដាយនាងលើកជំនួសនោះ ក៏តេមិនចូលឡើយ។

ឱក សុគន្ធកញ្ញា បានក្លាយទៅជាកូនកំព្រាឪពុក ហើយនាងជាកូនច្បងទទួលបន្ទុករ៉ាប់រងគ្រួសារ ក្រោយពីឪពុករបស់នាង លោកឱក បូនី ដែលជាសិល្បករផ្នែកបុរាណ និងម្ដាយរបស់នាង អ្នកស្រីអ៊ិន ថាច បានចែកផ្លូវគ្នាតាំងពីនាងនៅតូចម្ល៉េះ។

សុគន្ធកញ្ញា ធ្លាប់និយាយថា នាងឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំនាងមានថ្ងៃនេះ ព្រោះជាកូនច្បងក្នុងគ្រួសារនាងដើរតួនាទីជាស្រីផងប្រុសផង ដើម្បីជួយម្ដាយនិងប្អូនៗ។

យ៉ាងណា តាមព័ត៌មានថា ម្ដាយរបស់សុគន្ធកញ្ញា អ្នកស្រីអ៊ិន ថាច មានស្វាមីថ្មីតាំងពីលែងលះឪពុកសុគន្ធកញ្ញា ម្ល៉េះ គឺឪក្រោយសុគន្ធកញ្ញា ជាអាណិកជនខ្មែរ រស់នៅអូស្រា្ដលី។

ដោយឡែក សុគន្ធកញ្ញា វិញ តាំងពីក្លាយទៅជាភរិយាលោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ហើយពេលនេះនាងបានកូនប្រុស១ ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅឆាលី អាយុជាង៧ខែនោះ ជីវិតនាងមានសេចក្ដីសុខខ្លាំងណាស់ ព្រោះជោគជ័យទាំងអាជីពចម្រៀងនិងស្នេងហាព្រមគ្នា ប៉ុន្តែមិននឹងស្មានថា នាងបែរជាត្រូវលោកឱក បូនី ថា នាងភ្លេចឪពុកបែបនេះសោះ៕

RELATED ARTICLES