Thursday, April 25, 2024
Homeព័ត៌មានជាតិ៤០០០នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ -១៩ គឺសមាជិកព្រះវិហារសាសនាគ្រីស្ទនៅកូរ៉េខាងត្បូង ប្រកាសផ្តល់អំណោយជាប្លាស្មារបស់ខ្លួន មានតម្លៃស្មើ៨៣ពាន់លានដុល្លារសម្រាប់ព្យាបាល

៤០០០នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ -១៩ គឺសមាជិកព្រះវិហារសាសនាគ្រីស្ទនៅកូរ៉េខាងត្បូង ប្រកាសផ្តល់អំណោយជាប្លាស្មារបស់ខ្លួន មានតម្លៃស្មើ៨៣ពាន់លានដុល្លារសម្រាប់ព្យាបាល

ក្រុមសាសនាមួយដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង គឺមានឈ្មោះថា ព្រះវិហារសាសនាគ្រឹស្ទស៊ីនឆន់ជី នោះ បានមានប្រសាសន៍ថា សមាជិកព្រះវិហារជាង៤០០០នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ -១៩ សុខចិត្តផ្តល់អំណោយជាប្លាស្មារបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍ក្នុងការព្យាបាលថ្មី។

យោងតាមប្រតិបត្តិការបច្ចុប្បន្ននៅសហរដ្ឋអាមេរិក ប្រសិនបើមនុស្ស៤.០០០នាក់ ផ្តល់ឈាម៥០០មីលីលីត្រក្នុងម្នាក់ៗចំនួនឈាមនឹងមានតម្លៃប្រហែល៨៣ពាន់លានដុល្លារ ត្រូវមានការលំបាកក្នុងការពន្លឿនការអភិវឌ្ឍន៍ថ្នាំសំរាប់ជំងឺកូវីដ-១៩ ដោយមានតែ២០០នាក់ ដែលបានជាសះស្បើយប៉ុណ្ណោះ ដែលបានបង្ហាញឆន្ទៈផ្តល់ឈាមរបស់ខ្លួន។

អ្នកធ្វើការនៅក្រុមហ៊ុន Green Cross Pharma ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យានៅប្រទេសកូរ៉េខាងត្បូង បាននិយាយថា ការបរិច្ចាគដ៏ធំធេងពីអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងវិហារស៊ីនឆន់ជី នឹងដោះស្រាយបញ្ហានៃកង្វះឈាមសម្រាប់ការស្រាវជ្រាវ។ នៅត្រីមាសទីមួយនៃឆ្នាំនេះ ការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគ បានវាយប្រហារសមាជិកក្រុមជំនុំនៅទីក្រុងដេកូ (Dae-gu) នៅប្រទេសកូរ៉េខាងត្បូង តែសញ្ញាដំបូងនៃវិបត្តិនោះបានលេចឡើងជាមួយនឹងការចម្រូងចម្រាសលើភ្ញៀវទេសចរមកពីប្រទេសចិន យ៉ាងខ្លាំង មុនពេលការឆ្លងសមាជិកក្រុមជំនុំ។

លោកលី ម៉ាន់ហ៊ី ជាស្ថាបនិកព្រះវិហារស៊ីនឆន់ជី បានមានប្រសាសន៍ថា សមាជិកនៃព្រះវិហារត្រូវបានណែនាំឱ្យមានការផ្ដល់ប្លាស្មារបស់ខ្លួនដោយស្ម័គ្រចិត្ត។ ហើយថា នៅពេលដែលព្រះយេស៊ូទ្រង់បានបូជាព្រះជន្មរបស់ខ្លួនដោយឈាមនោះ ក៏យើងសង្ឃឹមថា ឈាមរបស់សមាជិនៃព្រះវិហារអាចនាំមកនូវផលវិជ្ជមានទៅលើការយកឈ្នះលើស្ថានភាពបច្ចុប្បន្ន។

បុគ្គលិកមយនៅព្រះវិហារស៊ីនឆន់ជី បានប្រសាសន៍ថា “យើងបានពិភាក្សាជាមួយអាជ្ញាធរសុខាភិបាល ហើយបានព្យាយាមបង្កើតផែនការដោយមានព័ត៌មានលម្អិតសម្រាប់ការបរិច្ចាគ។ សមាជិកដែលបានជាសះស្បើយខ្លះបានផ្តល់ឈាមរបស់ខ្លួនដោយផ្ទាល់ ហើយដោយមានអារម្មណ៍ថ្លែងអំណរគុណចំពោះជំនួយពីរដ្ឋាភិបាលនិងក្រុមគ្រូពេទ្យ។ ពួកគេបានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការចូលរួមវិភាគទានដល់សង្គម”។

ប្រទេសកូរ៉េខាងត្បូង​ បានរាយការណ៍ថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា នេះ មានករណីឆ្លងសរុបចំនួន១២,៦០២នាក់ , ព្យាបាលជាចំនួន១១,១៧២នាក់ និងអ្នកស្លាប់២៨២នាក់ ខណៈចំនួនស្ថិតក្នុងការធ្វើចត្តាឡីស័កចំនួន១,១៤៨នាក់ ដោយសារជំងឺកូវីដ-១៩ ៕

RELATED ARTICLES