Friday, April 19, 2024
Homeកីឡាអន្ដរជាតិJames Rodriguez ៖ Real Madrid រារាំងខ្ញុំមិនឱ្យផ្ទេរលេងនៅក្លឹប ក្នុងក្របខណ្ឌអេស្ប៉ាញ

James Rodriguez ៖ Real Madrid រារាំងខ្ញុំមិនឱ្យផ្ទេរលេងនៅក្លឹប ក្នុងក្របខណ្ឌអេស្ប៉ាញ

កីឡាករខ្សែបម្រើ James Rodriguez បានសារភាពថា ក្លឹប Real Madrid រារាំងខ្ញុំមិនឱ្យផ្លាស់ទៅលេងឱ្យក្លឹបគូប្រជែងនៅក្របខណ្ឌ Spain Primera Liga។

កីឡាករវ័យ២៨ឆ្នាំរូបនេះ បាននិយាយថា ក្លឹប Real Madrid បានទទួលសំណើសុំទិញពីក្លឹបជាច្រើននៅក្នុងក្របខណ្ឌ Spain Primera Liga ប៉ុន្តែគាត់បានបដិសេធ។ ទោះជាយ៉ាងណាក្តី កីឡាកររូបនេះ មិនបានបង្ហើបឱ្យដឹងឈ្មោះក្លឹបទាំងនោះទេ។

James Rodriguez បានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងខ្លះបានចុះកុងត្រារួចហើយ ប៉ុន្តែក្លឹប Real Madrid មិនអនុញ្ញាតឱ្យខ្ញុំទៅលេង ដោយលើកហេតុផលឱ្យខ្ញុំទៅនៅក្របខណ្ឌបាល់ទាត់ផ្សេងក្រៅពីអេស្ប៉ាញ។

Rodriguez នៅសល់កុងត្រាជា មួយក្លឹប Real Madrid រហូតដល់ខែមិថុនា ឆ្នាំ២០២១។ កាលពីពេលថ្មីៗនេះ កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ ក៏ទទួលបានសំណើទិញពីក្លឹបបាល់ទាត់អ៊ីតាលី និងចិន ផងដែរ។ សម្រាប់រដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Zidane ខ្សែបម្រើ James Rodriguez បង្ហាញ វត្តមានបានតែ១៤ប្រកួតប៉ុណ្ណោះ។

កីឡាករខ្សែបម្រើ James Rodriguez

កាលពីថ្ងៃអាទិត្យ កន្លងទៅ ខ្សែបម្រើ James Rodriguez បានបង្ហាញវត្តមានលើកទី១ គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៩ នៅពេលដែល ក្លឹប Real Madrid បានយកឈ្នះ Sociedad ដោយលទ្ធផល ១-០។

ទាក់ទងនឹងការមិនសូវបានបង្ហាញវត្តមាននេះ James Rodriguez បាននិយាយថា មិនមែនមកពីលោកមានទំនាស់ជាមួយគ្រូបង្វឹកទេ ប៉ុន្តែគ្រូបង្វឹកនីមួយៗតែងតែ មានជម្រើសក្នុងការដាក់កីឡាករឱ្យចូលលេង។ ម៉្យាងវិញទៀត ខ្ញុំក៏មិនមែនជាកីឡាករសំខាន់នៅក្នុងក្លឹបនេះដែរ ដូច្នេះវាជារឿងធម្មតា៕

ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES