Wednesday, April 17, 2024
Homeកីឡាអន្ដរជាតិMario Goetze នឹងអវត្តមានពីក្លឹប Dortmund ដោយសារនាំភរិយាទៅពិនិត្យផ្ទៃពោះ

Mario Goetze នឹងអវត្តមានពីក្លឹប Dortmund ដោយសារនាំភរិយាទៅពិនិត្យផ្ទៃពោះ

យោងតាមប្រភពព័ត៌មានពី Dortmund បានប្រកាសឱ្យដឹងថា កីឡាករ Mario Goetze ដែលផុតកុងត្រាជាមួយក្លឹបនៅថ្ងៃទី៣០ ខែមិថុនា នឹងអវត្តមានក្នុងជំនួបប្រកួតចុងក្រោយប៉ះជាមួយ Hoffenheim ។

Dortmund បានបញ្ជាក់ថា កីឡាកររូបនេះបានរំលោភទៅលើច្បាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ ដោយសារតែគាត់ចេញ-ចូលក្នុងមន្ទីរពេទ្យ នាំភរិយាទៅពិនិត្យផ្ទៃពោះ។

កីឡាករ Mario Goetze និងភរិយា

ស្ថិតក្នុងកាលៈទេសៈជំងឺឆ្លងកូវីដ-១៩ ក្របខណ្ឌបាល់ទាត់ Germany Bundesliga បានចេញច្បាប់មិនឱ្យកីឡាករចេញទៅខាងក្រៅដែលមានមនុស្សច្រើន មានន័យថា Mario Goetze មិនអាចវិលត្រឡប់មកប្រកួតជាមួយ Dortmund បានទេនៅចុងសប្តាហ៍នេះ។

កីឡាករដែលជួយឱ្យអាល្លឺម៉ង់លើកពានបាល់ទាត់ពិភពលោក២០១៤ រូបនេះ ត្រូវផុតកុងត្រាជាមួយក្លឹប Dortmund នៅថ្ងៃទី៣០ ខែមិថុនា ហើយរហូតមកដល់ពេលនេះ គេមិនទាន់ច្បាស់ថា តើគាត់អាចទទួលបានកុងត្រាថ្មីជាមួយ Dortmund បន្តទៀត ឬយ៉ាងណា?

សម្រាប់រដូវកាលនេះ Mario Goetze មិនជាប់ជម្រើស១១នាក់ដំបូងទេ ហើយអ្វីដែលធ្វើឱ្យកីឡាករ រូបនេះកាន់តែអន់ចិត្តខ្លាំងនោះ គឺលេងពេញម៉ោង៩០នាទីបានតែម្តងគត់ ក្នុងចំណោម៣៤ ប្រកួតរដូវកាលនេះ៕

ប្រភពពី ៖ Goal
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES