Saturday, April 20, 2024
Homeកីឡាអន្ដរជាតិMohamed Salah ៖ វាជាពេលវេលាមួយសម្រាប់ក្លឹប Liverpool លើកពាន Premier League

Mohamed Salah ៖ វាជាពេលវេលាមួយសម្រាប់ក្លឹប Liverpool លើកពាន Premier League

Mohamed Salah មានជំនឿថា នេះគឺជាពេលវេលាមួយដ៏សមរម្យបំផុតសម្រាប់ក្លឹប Liverpool ដើម្បីបំបែកប្រវត្តិសាស្ត្រថ្មីក្នុងរយៈពេល៣០ឆ្នាំ លើកពាន English Premier League ជាលើកដំបូង។

Salah ស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ជួយឱ្យក្លឹប Liverpool យកឈ្នះ Crystal ដោយលទ្ធផល៤-០។

Liverpool រង់ចាំអ៊ុតមើលលទ្ធផលរវាង Chelsea និង Man City ដែលប្រកួតនៅរាត្រីថ្ងៃសុក្រ។ប្រសិនបើ Man City ចាញ់ Chelsea មានន័យថា Liverpool លើកពានដោយស្វ័យប្រវត្តិ។

ថ្លែងប្រាប់ទូរទស្សន៍ Sky Sport កីឡាករសញ្ជាតិអេហ្ស៊ីប បាននិយាយថា “២ពិន្ទុដើម្បីឈ្នះពានEnglish Premier League វាគឺជារឿងមួយដ៏អស្ចារ្យ។ ចាប់តាំងពីខ្ញុំមកដល់ទីនេះ ខ្ញុំចង់ឈ្នះពាន Premier League ដែលក្លឹបនេះខកខានអស់រយៈពេល៣០ឆ្នាំ”។

ក្លឹប Liverpool លើកពាន English Premier League ចុងក្រោយ នៅឆ្នាំ១៩៩០ ដែលពេលនោះលោកSir Kanny Dalglish ជាអ្នកដឹកនាំ។ ចាប់តាំងពីពេលនោះមក ក្លឹប Liverpool  ស្ទើរតែបានលើកពានម្តងដែរ កាលពីឆ្នាំទៅមិញ ប៉ុន្តែចាញ់ក្លឹប Man City ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។

សម្រាប់រដូវកាលនេះ ក្លឹប Liverpool ចេញតែ១ប្រកួតគត់ ហើយនៅក្រៅទឹកដីថែមទៀត ចំណែកឯការលេងនៅក្នុងផ្ទះវិញ ឈ្នះទាំង១៦ប្រកួត គិតត្រឹមជុំទី៣១៕

ប្រភពពី ៖ BBC
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES