Friday, March 29, 2024
Homeកីឡាអន្ដរជាតិReal Madrid អាចមិនទិញកីឡាករទេ ដោយសារវិបត្តិហិរញ្ញវត្ថុ

Real Madrid អាចមិនទិញកីឡាករទេ ដោយសារវិបត្តិហិរញ្ញវត្ថុ

យោងតាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្លឹប Real Madrid ទំនងជាមិនចំណាយប្រាក់ដើម្បីទិញយកកីឡាករថ្មីមករួមក្រុមទេ នៅរដូវក្តៅខាងមុខនេះ ដោយសារតែពួកគេក៏កំពុងជួបបញ្ហាហិរញ្ញវត្ថុនៃជំងឺកូវីដ-១៩។

ជំងឺកូវីដ-៩ បានធ្វើឱ្យក្លឹប Real Madrid ក៏ដូចជាក្លឹបដទៃទៀតខាតបង់ជាច្រើន ព្រោះមិនមានការប្រកួត ហើយផ្អាកគ្រប់សកម្មភាពបាល់ទាត់ទាំងអស់ ខណៈដែលការត្រឡប់មកលេងបាល់ទាត់បានវិញនេះទៀត ក៏តម្រូវឱ្យលេងគ្មានអ្នកគាំទ្រចូលទស្សនា ដូច្នេះការលក់សំបុត្រ និងអ្វីផ្សេងៗទៀតក៏មិនទទួលបានប្រាក់ដូចគ្នា។

ការគ្មានចំណូលនេះហើយ ទើបបានជាក្លឹប Real Madrid ទំនងជាមិនចំណាយប្រាក់ដើម្បីទិញកីឡាករថ្មីនោះទេ។ ពួកគេអាចនឹងរក្សាប្រាក់របស់ខ្លួនទុក ដើម្បីបើកប្រាក់ឈ្នួលឱ្យកីឡាករដែលមានស្រាប់វិញ ឬក៏នាំយកកីឡាករដែលគេខ្ចីជើងមករួមក្រុមក៏ថាបាន។

បច្ចុប្បន្ននេះ យុវជនឆ្នើមៗរបស់ Real Madrid ជាច្រើនកំពុងដាក់ឱ្យគេខ្ចីជើង ហើយរដូវកាលក្រោយ ពួកគេអាចនឹងត្រឡប់មកជួយក្លឹបវិញបានហើយ៕

ប្រភពពី ៖ Daily Mail
ប្រៃសម្រួលដោយ ៖ ដេត

RELATED ARTICLES