តារាស្រី៥ដួង អភ័ព្វស្នេហ៍?

0
191

សម្រាប់តារាល្បីៗកន្លងមកមានតារាមួយចំនួនបានប៉ះរឿងស្នេហាមិនសមប្រកបទេ គឺជួបបែកៗ ទើបត្រូវមហាជនលើកឡើងថា មកពីពួកតារាគេមិនចូលចិត្តនូវអ្វីដដែលៗនោះទេ ហើយពេលជួបអ្នកថ្មី ក៏ភ្លេចរឿងចាស់។

ដោយឡែក នៅឆ្នាំ២០២០នេះ គេកត់សម្គាល់ឃើញថា មានតារាដល់ទៅ៥ដួង ដែលប៉ះស្នេហាមិនសូវសមប្រកប រហូតមានតារាខ្លះសច្ចាថា នឹងលែងយកប្ដីអស់១ជីវិតថែមទៀតផង។

១. អឿន ស្រមុំ ៖ អ្នកមេម៉ាយគ្មានកូន១គ្រាប់ជាប់ខ្លួនរូបនេះ ក្រោយលែងប្ដីតន្រ្ដីករ លោកសៅ សុខា ជាង១០ឆ្នាំនេះ នាងហាក់តែលតោល ព្រោះតែប៉ះស្នេហាមិនសូវកាក់កបទេ ពិសេសបុរសដែលនាងមានទំនុកចិត្តបំផុតថា នឹងអាចធ្វើឲ្យជីវិតនាងមានពន្លឺឡើងវិញ គឺប្រុសអាណិកជនខ្មែរនៅបារាំងនោះ ទីបំផុតក៏បាយបាយចោលនាងទៀត។

អ្នកនាងអឿន ស្រីមុំ

អឿន ស្រីមុំ សច្ចាថា នាងនឹងលែងយកប្ដីថ្មីអស់១ជីវិត ចាប់ពីពេលនេះតទៅ ព្រោះប្រុសណាក៏ដោយ ស្រលាញ់នាងបានតែដំបូងប៉ុណ្ណោះ។

២. ឈិន សុធារី ៖ តារាកូន២រូបនេះ ក៏ចាត់ទុកថា អភ័ព្វស្នេហាដែរ ព្រោះមិនអាចរក្សាចំណងស្នេហាបានជាច្រើនលើកច្រើនសាមកហើយ។ សុធារី ត្រូវបានគេដឹងថា នាងធ្លាប់មានអ្នកដឹកនាំកម្មវិធីសិល្បៈម្នាក់តាមស្នេហ៍ តែនាងបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ជាអ្នកជំនួញ ក្រោយស្រលាញ់គ្នាជាង១០ឆ្នាំ ប៉ុន្ដែមិនទាន់បានរៀបការផងក៏ចែកផ្លូវគ្នា។

អ្នកនាងឈិន សុធារី និងអតីតស្វាមី

សុធារី ដែលដំបៅបេះដូងនោះបានរៀបការជាមួយពោះម៉ាយសុវណ្ណ មករា និងបានកូនស្រីភ្លោះ​ ស្រាប់តែលោកមករា ងាកទៅមានថ្មីចោលកូនទាំង២។ សុធារី ក៏បានទៅភ្ជាប់ស្នេហ៍ជាមួយអតីតសង្សារសូដា នីតា លោកងួន វ៉ារី ហើយពេលនេះលេចឮថា ចំណងស្នេហានេះមានភាពចម្រូងចម្រាស ដោយសារតែលោកវ៉ារី មិនទាន់លែងលះដាច់ស្រេចជាមួយប្រពន្ធដើមឡើយ។

៣. មាស សម្ផស្ស ៖ តារាមានមន្ដស្នេហ៍រូបនេះធ្លាប់ប្រេះឆាស្នេហ៍មិនក្រោម៥ដងឡើយ ដែលចុងក្រោយការចែកផ្លូវគ្នាជាមួយលោកដុកទ័រ ចន នោះ ធ្វើឲ្យសម្ផស្ស បាក់ស្បាត ហើយចង់តែរស់នៅម្នាក់ឯងផងដែរ។​នាងថា ចូលចិត្តស្ដាប់ធម៌ច្រើន ទើបទោះជាពិបាលចិត្តយ៉ាងណា ក៏មិនដាច់ចិត្តធ្វើអត្តឃាតដូចមនុស្សមួយចំនួន ដែលគិតខ្លីនោះទេ។

អ្នកនាងមាស​ សម្ផស្ស

៤. ពេជ្រ អាវីហ្សា ៖ តារាចូលចិត្តលេងស្ទីលស្រើបស្រាលរូបនេះ ក្រោយចែកផ្លូវគ្នាជាមួយលោកហេង ដែលជាប្អូនថ្លៃលោកឧកញ៉ាទ្រី ភាព នោះ ពេលនេះនាងមានអ្នកតាមស្រលាញ់ច្រើនដែរ ប៉ុន្តែនាងថា មិនប្រាកដថានឹងរៀបការជាមួយប្រុសណាឡើយ។

ពេជ្រ អាវីហ្សា

អាវីហ្សា ប្រាប់ថា អ្នកចូលមកសុទ្ធតែមិនច្បាស់លាស់ទេ ហើយកន្លងមកនាងធ្លាប់ចង់ចេញទៅរស់នៅអូស្រា្ដលីដែរ តែចំណងស្នេហាមិនពិតប្រាកដ ទើបធ្វើឲ្យនាងខកចិត្ត។

៥. សូដា នីតា ៖ តាំងពីចែកផ្លូវគ្នាជាមួយលោកងួន វ៉ារី និង DJ ឡាយអិន មក​ សូដា នីតា ធ្លាប់លេចឮថា នាងមានទំនាក់ទំនងស្នេហាជាមួយវបុរសនៅរដ្ឋឡូវែល៍សហរដ្ឋអាមេរិក ដោយបានភ្ជាប់ពាក្យជាមួយគ្នាទៀតផង តែបានផ្ដាច់វិញ។

សូ ដានីតា

ប៉ុន្ដែដំណឹងទាំងនេះ នីតា បានច្រានចោល ដោយអះអាងថា នាងមិនដែលធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសណានៅអាមេរិក នោះទេ គឺធ្លាប់ភ្ជាប់ពាក្យតែម្ដងគត់ គឺជាមួយលោកវិសាល ជាអាណិកជនខ្មែរ នៅបារាំង តែបានបែកគ្នាវិញ។ នាងថា ពេលនេះមិនមានគម្រោងរៀបការជាក់លាក់នៅឆ្នាំណាទេ ព្រោះថាមិនទាន់មានអ្នកត្រូវចិត្ត។

ទោះជារឿងស្នេហាមិនសូវសមប្រកបយ៉ាងណា ប៉ុន្តែគេឃើញសូដា នីតា បានបង្ហាញភាពហ៊ឺហាជិះរថយន្ដ​ Lexus LX570 តម្លៃជាង២០ម៉ឺនដុល្លារ យ៉ាងកាលីពតែម្ដង នៅពេលដែលគ្រប់គ្នាកំពុងតែមានវិបត្តិសេដ្ឋកិច្ច ដោយសារតែកូវីដ-១៩នេះ៕ ហ៊ឹម វិចិត្រ