ម៉ែរួយ និងអាចារ្យអេ ផ្ទុះសង្រ្គាមពាក្យសម្តីផ្អើលពេញហ្វេសប៊ុក តាមពិតមកពីរឿងបែបនេះទេ

0
124

កាលពីពេលថ្មីៗនេះ ម៉ែរួយ ចេញលិខិតឆ្លើយតបទៅអាចារ្យអេ ថាខ្លួននឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ប្រសិនបើអាចារ្យអេ បន្តវាយប្រហារនិងបរិហារកេរ្តិ៍ឈ្មោះខ្លួន។

ម៉ែរួយ

យោងតាមការ Live Video ក្នុង Facebook Page របស់អាចារ្យអេ ដែលគ្រប់គ្នាស្គាល់ថាជាអគ្គនាយកវិទ្យុ ABC កម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ បាននិយាយវាយប្រហារនិងបរិហារកេរ្តិ៍ម៉ែរួយ យ៉ាងខ្លាំង  ដោយប្រើពាក្យសម្តីមិនគប្បី ទាំងដែលលោកមិនបានស្គាល់ម៉ែរួយ ច្បាស់ផង ឮតែតាមការផ្ញើរបស់ប្រិយមិត្តខ្លួនថា ម៉ែរួយ ប្រើវិធីសាស្ត្រគ្រប់យ៉ាងបោកប្រាស់ប្រជាពលរដ្ឋខ្មែរ។

លោក អាចារ្យអេ

អាចារ្យអេ បាន Live Video ក្នុងFacebook Page របស់លោក កាលពីពេលថ្មីៗកន្លងទៅនេះ បានវាយប្រហារ និងបរិហារកេរ្តិ៍លមកលើម៉ែរួយ ចំៗ ដោយមិនបានស៊ើបមើល និងសាកសួរឲ្យបានច្បាស់ពីការពិតជាក់ស្តែងរឿងរ៉ាវមួយចំនួនពាក់ព័ន្ធ និងអគ្គនាយិការក្រុមហ៊ុន Rouy Infinity Co.,ltd ថាលោកស្រីជាមនុស្សបែបណានោះ។

អាចារ្យអេ ក៏បានប្រាប់ប្រិយមិត្តរបស់លោកថា លើកក្រោយកុំយកព័ត៌មានមិនច្បាស់មកប្រាប់លោកបន្តទៀត បើនិយាយខុសប្រយ័ត្នគេប្តឹង ។ ក្នុងនោះ ម៉ែរួយ ក៏បានបង្ហោះសារឆ្លើយតបទៅអាចារ្យអេ មានលិខិតស្នាមអនុញាតិត្រឹមត្រូវទៅតាមផ្លូវច្បាប់។ ឃើញដូច្នេះ អាចារ្យអេ ក៏បានឆ្លើយតបទៅម៉ែរួយ វិញថា “ក្រុមហ៊ុន ម៉ែរួយ ជាក្រុមហ៊ុនស្របច្បាប់ ខ្ញុំឈប់វាយប្រហារបន្តទៀតហើយ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ”។

បន្ថែមពីនេះ អាចារ្យអេ ក៏បានសរសើរម៉ែរួយ ថា ” ម៉ែរួយ មានសុជីវធម៌ល្អ ចំពោះការនិយាយស្តី គ្មានពាក្យតបទៅវិញដោយការជេរ ឬប្រើពាក្យមិនសមរម្យ។ សរុបមកវិញ រឿងដែលកើតឡើងទាំងអស់ គឺដោយសារការយល់ច្រឡំ ដោយហេតុថា ប្រិយមិត្តអាចារ្យ អេ ជាអ្នកពាំនាំព័ត៌មានមិនច្បាស់ប្រាប់អាចារ្យអេ ទើបបណ្ដាលឲ្យមានរឿងនោះកើតឡើង៕