ម៉ែរួយ រវល់គ្មានពេលសម្រាក តែឆ្លៀតបន្ដការងារមនុស្សធម៌

0
50

កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន រួយ អ៊ីនហ្វីនីធី បានពាំនាំយក ថវិកាពីការរួមទឹកចិត្តគ្នារបស់សប្បុរសជន សរុបចំនួន៤១៩២០ដុល្លារ ប្រគល់ជូនដល់មន្ទីរពេទ្យ “ កុមារអង្គរ” នាខេត្តសៀមរាប។

អំណោយប្រកបដោយទឹកចិត្តជ្រះថ្លានេះ ប្រយោជន៏ដើម្បីទុកដល់ខាងមន្ទីរពេទ្យ បានចាត់ចែង ប្រើប្រាស់សកម្មភាពផ្សេងៗនៃសេវាព្យាបាលដល់កុមារកម្ពុជា ឲ្យបានទាន់ពេលវេលា ព្រោះកុមារ ទាំងនោះជាសសរទ្រូងជាតិយើងនាអនាគត។

រូបភាពទាំងអស់នេះ មិនមែនជាលើកទី១នោះទេ ដោយរាប់មិនអស់ដែលម៉ែរួយ និងគ្រូបង្គោល សមាជិកកូនក្រុម រួមគ្នាបំពេញទានសន្សំកុសលធ្វើឲ្យចិត្តជ្រះថ្លា។ ក្នុងនោះ ធ្លាប់ចុះជួយសង់ក្លោងទ្វារ វត្តសាលារៀន ជនទីទាល់ រហូតទទួលបានការលើកសរសើរពីសង្គម។

គួររំលឹកដែរថា អ្នកគ្រូរួយ ជាម្ចាស់ក្រុមហ៊ុនគ្រឿងសម្អាង​ Rouy Infinity Co.,ltd ដែលមានរហ័សនាមថា “ម៉ែរួយ​ MaeRouy” បានផ្លាស់ប្តូរជិវិតយ៉ាងឆាប់រហ័ស រយៈពេលត្រឹមតែ១ឆ្នាំ​ អាចកសាងជិវិតថ្មីបានដោយមិនគួរឲ្យជឿ​។ មកទល់ពេលនេះ ម៉ែរួយ មានក្រុមហ៊ុនមួយដ៏ល្បីល្បាញ​ មានលុយ​ ឡាន​ វីឡា​ដ៏ស្កឹមស្កៃ​ មានកេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញ​ មានអ្នកគាំទ្រស្រលាញ់ម៉ែរួយ រាប់សែននាក់​។

ម៉ែរួយ មានឈ្មោះល្បីយ៉ាងខ្លាំងទៅលើការបង្រៀនច្បាប់ស្រូបទាញ​ ពង្រឹង​ផ្លូវ​ចិត្ត​មនុស្ស​ លុបបំបាត់ភាពបាក់ទឹកចិត្ត​ ជួយឲ្យមនុស្សរឹងមាំ​ ក្លាហានជំនះរាល់​ឧបសគ្គ​ ដែលកើតឡើងចំពោះមុខ ឲ្យឈានទៅរកគោលដ៏ធំបំផុតរបស់ខ្លួន​។

ម៉ែរួយ​ ជាមនុស្ស​ដំបូងគេដែលជាអ្នកហ៊ានចែករំលែកច្បាប់ស្រូបទាញដំបូងគេនៅក្នុងប្រទេសកម្ពុជា​ អាចនិយាយអ្នកគ្រូមានភាពក្លាហាន​ និងតាំងចិត្តខ្ពស់​ ទោះបីគេជេរថាឡប់ ថាឆ្កួត ក៏អ្នកគ្រូនៅបន្តបង្រៀនចម្លែកច្បាប់ស្រូបទាញ​ ខណៈដែលអ្នកយល់ច្បាប់ស្រូបទាញផ្សេងៗមិ​នហ៊ានចេញចែករំលែកដូចអ្នកគ្រូរួយ ឡើយ៕