Friday, April 26, 2024
Homeកីឡាជាតិក្រុមមហាហង្ស ឡើងវគ្គ៨ក្រុម នៅក្នុងការប្រកួតដណ្ដើមពាន KMH Champioan League

ក្រុមមហាហង្ស ឡើងវគ្គ៨ក្រុម នៅក្នុងការប្រកួតដណ្ដើមពាន KMH Champioan League

រដូវកាលថ្មីឆ្នាំ២០២០នេះ ក្រុមតារាមហាហង្ស បានឈានដល់វគ្គ៨ក្រុមជាថ្មីទៀតហើយ បន្ទាប់ពីឆ្នាំមុន បានឈានដល់វគ្គនេះម្ដងហើយ តែបរាជ័យមិនបានទៅដល់វគ្គ៤ក្រុម។

ការប្រកួតកាលពីថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២០ មុននេះ គឺជាការប្រកួតបញ្ចប់ពូល E ដោយក្រុមបាល់ទាត់តារាមហាហង្ស ដែលសុទ្ធសឹងតែតារាសម្ដែងបានយកឈ្នះលើក្រុម ISI Dangkor Senchey FC ក្នុងលទ្ធផល 1-0 ហើយក្លាយជាលេខ១ ក្នុងពូល ទទួលពិន្ទុ៩ពេញ។

ការប្រកួតនេះ គឺជាការប្រកួតដណ្ដើមពានពាក់កណ្ដាលអាជីពប្រចាំឆ្នាំ ដោយមានក្រុមប្រកួតប្រជែងសុទ្ធតែខ្លាំងៗ ខណៈដែលពូលនីមួយៗ ទម្រាំរកឃើញក្រុមលេខ១ លេខ២ និងក្រុមធ្លាក់ គឺសុទ្ធតែមានការប្រកួតស្វិតស្វាញក្នុងរយៈពេលកន្លងមកនេះ។ ការប្រកួតនេះ ក៏ត្រូវគេរំពឹងថា នឹងកាន់តែល្អមើល និងទាក់ទាញផងដែរ នៅពេលឈានដល់៨ក្រុមចុងក្រោយ ដែលតម្រូវអោយក្រុមទាំង៨ប្រកួត ជម្រុះយកតែ៤ក្រុម នៅពេលខាងមុខ។

លោកអ៊ិន សុភិន ប្រធានក្រុម Mohahang All Star FC បានថ្លែងបញ្ជាក់ថា បន្ទាប់ពីឆ្លងផុតការប្រកួតក្នុងពូល ហើយបានឈរលេខ១ក្នុងពូល ក្រុមរបស់លោកនឹងត្រូវបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសវគ្គមួយភាគ៤ បើទោះជាក្រុមរបស់លោកត្រូវប៉ះជាមួយនឹងក្រុមខ្លាំងៗនៅក្នុងពូលផ្សេង។ ជាមួយគ្នានោះ លោកក៏បង្ហាញនូវមោទកភាពផងដែរ ដែលក្រុមរបស់លោកបានឡើងដល់វគ្គ៨នាក់ នៅក្នុងការប្រកួតដណ្ដើមពានពាក់កណ្ដាលអាជីពដ៏សំខាន់មួយនេះ។

យ៉ាងណាមិញ ក្រុមរបស់លោកនៅមិនទាន់មើលឃើញពីក្ដីសង្ឃឹមក្នុងការកាន់ពាននោះទេ ដរាបណាក្រុមនៅមិនទាន់អាចឈានដល់វគ្គ៤ក្រុមចុងក្រោយ ដោយសារតែកាលពីចូលរួមក្នុងព្រឹត្តិការណ៍នេះ​ កាលពីលើកទី១ គឺក្រុមរបស់លោកបរាជ័យត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

RELATED ARTICLES