Saturday, April 20, 2024
Homeព័ត៌មានជាតិគ្រាន់តែឮសូរប្រាវ នាំគ្នាខ្នះខ្នែងនាំគាត់ទៅពេទ្យដែរ ប៉ុន្តែបានត្រឹមអស់សង្ឃឹម

គ្រាន់តែឮសូរប្រាវ នាំគ្នាខ្នះខ្នែងនាំគាត់ទៅពេទ្យដែរ ប៉ុន្តែបានត្រឹមអស់សង្ឃឹម

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានដាក់ជណ្តើរឡើងកាប់ធាងដូងនៅលើដំបូលផ្ទះ ស្រាប់តែអកុសល រអិលជណ្តើរធ្លាក់ចុះមកចំបង្គោលរបងផ្ទះខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ។

បុរសរងគ្រោះខាងលើ មានឈ្មោះនួន ចំរ៉ុង អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដាក់ជណ្តើរឡើងកាប់ធាងដូងលើដំបូលផ្ទះរបស់ខ្លួន ខណៈនោះក៏រអិលជណ្តើរបណ្តាលឱ្យជនរងគ្រោះធ្លាក់មកចំពីលើបង្គោលរបងផ្ទះរបស់ខ្លួន ដែលមានកំពស់ប្រហែល៦,៥ម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកសាកសពជនរងគ្រោះត្រឡប់មកកាន់លំនៅដ្ឋានរបស់ខ្លួនវិញ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES