Friday, April 19, 2024
Homeព័ត៌មានជាតិឆ្មក់ចូលភោជនីយដ្ឋាន រកឃើញសាច់ព្រៃ មិនតិចគីឡូទេ

ឆ្មក់ចូលភោជនីយដ្ឋាន រកឃើញសាច់ព្រៃ មិនតិចគីឡូទេ

ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្ស រួមនឹងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រចាំស្នាក់ការល្បាតចំបក់ បានឱ្យដឹងថា នាពេលថ្មីៗនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រចាំស្នាក់ការល្បាតចំបក់ បានឆ្មក់ចូលភោជនីយដ្ឋានមួយកន្លែង ដោយដកហូតបានសាច់សត្វខ្ទីងទម្ងន់៧២គីឡូក្រាម បន្ទាប់ពីទទួលបានព័ត៌មានច្បាស់ការ។

មន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រចាំស្នាក់ការល្បាតចំបក់ បានឱ្យដឹងថា នេះគឺជាករណីទី២ហើយ ដែលសត្វខ្ទីងមួយក្បាលទៀត ត្រូវបានប្រទះឃើញ បន្ទាប់ពីការរកឃើញមួយ មុនដែលបានងាប់នៅក្នុងខែមិថុនា ដោយមន្ត្រីឧទ្យានុរក្សស្នាក់ការអូរសោម ដែលពួកគាត់បានប្រទះឃើញសត្វខ្ទីងមួយក្បាល ត្រូវបានជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់។

សត្វខ្ទីងត្រូវបានគេសន្និដ្ឋានថា មាននៅសេសសល់ចំនួន២១០០០ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងព្រៃ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃប្រចាំស្នាក់ការល្បាតចំបក់ បានអំពាវនាវឱ្យធ្វើការរួមគ្នា ដើម្បីធានាឱ្យបាននូវការរស់រានមានជីវិតគ្រប់ប្រភេទសត្វព្រៃទាំងអស់ ដោយត្រូវនិយាយពាក្យថាទេ ចំពោះការបរិភោគសាច់សត្វព្រៃ និងអំពាវនាវឱ្យបញ្ចប់ការដាក់អន្ទាក់នៅក្នុងប្រទេសកម្ពុជា។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា ធ្លាប់បានអះអាងថា ការដោះអន្ទាក់គ្រប់ប្រភេទចេញពីតំបន់ការពារធម្មជាតិ ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចប្រមូលដោះបានអន្ទាក់សរុប ចំនួន២០១៧៩អន្ទាក់ និងបានជួយជីវិតសត្វព្រៃជាច្រើនម៉ឺនក្បាល ឱ្យរួចរស់រានមានជីវិត៕

RELATED ARTICLES