Saturday, April 20, 2024
Homeព័ត៌មានជាតិតារាហ្វេសប៊ុក Siv Mey ចុះទៅជួយដល់ផ្ទះជនពិការកម្សត់នៅខេត្តតាកែវ

តារាហ្វេសប៊ុក Siv Mey ចុះទៅជួយដល់ផ្ទះជនពិការកម្សត់នៅខេត្តតាកែវ

តារាហ្វេសប៊ុក អ្នកនាងស៊ីវម៉ី ដែលត្រូវគេស្គាល់ថា គឺជាម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល Ei Ei បានធ្វើឲ្យមានការចាប់អារម្មណ៍ទៀតហើយ បន្ទាប់ពីអ្នកនាងមិនត្រឹមតែផ្ដល់ជំនួយប៉ុណ្ណោះទេ តែគឺបានចុះទៅផ្ទាល់តែម្ដង ដល់ផ្ទះរបស់ក្មេងប្រុសជនពិការកម្សត់ដែលធ្លាក់ខ្លួនពិការ នៅស្រុកសំរោង ខេត្តតាកែវ កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០២០។

តាមវីដេអូដែលអ្នកនាងបាន Live គឺអ្នកនាងបង្ហាញភាពជិតស្និទ្ធិ មិនរើសអើងចំពោះក្មេងប្រុសកម្សត់នោះផង។

អ្នកនាងក៏បានអំពាវនាវឲ្យសប្បុរសជនបន្តជួយដល់ប្អូនប្រុសកម្សត់នោះផងដែរ ក្នុងពេលដែលក្មេងប្រុសនោះ ឈឺយូរមកហើយ គ្មានលុយព្យាបាល និងរស់នៅយ៉ាងពិបាកក្នុងផ្ទះមិនសូវសមរម្យ។ អ្នកនាងបានជួយជាអង្ករ មី ទឹកត្រី សាប៊ូ និង គ្រឿងឧបភោគបរិភោគជាច្រើន អមដោយទឹកប្រាក់៥០០ដុល្លារ។

អ្នកនាងក៏បានទៅជួយស្ត្រីកម្សត់មួយរូបទៀត ដែលមានជម្ងឺ និងមានជីវភាពខ្វះខាតផងដែរ ទើបអ្នកនាងត្រូវគេមើលឃើញថា គួរឲ្យសរសើរចំពោះទង្វើសប្បុរសធម៌ទាំងនេះ៕

RELATED ARTICLES