Saturday, April 20, 2024
Homeព័ត៌មានជាតិថ្លើមធំណាស់!!! ឃើញពូទាហានកំពុងជិះម៉ូតូ ស្រាប់តែធ្វើឲ្យផ្អើល

ថ្លើមធំណាស់!!! ឃើញពូទាហានកំពុងជិះម៉ូតូ ស្រាប់តែធ្វើឲ្យផ្អើល

ខេត្តឧត្តរមានជ័យ ៖ បុរសជាមន្ត្រីយោធាម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវសុខៗ ក៏ស្រាប់តែត្រូវក្មេងទំនើងលបស្ទាក់វាយចំនួន៥ដំបងចំខ្នង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ រួចក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេល២ថ្ងៃ ក៏ត្រូវសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនក្រុមជនដៃដល់បានចំនួន២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចត្រពាំងកណ្តាល ស្ថិតនៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង។ រហូតមកដល់វេលារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅចំណុចភូមិចារ ឃុំលំទង ស្រុកអន្លង់វែង។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះភាព សុផាន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង។ និងទី២-ឈ្មោះហ៊ន់ ចត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង។

ចំណែកជនរងគ្រោះ មានឈ្មោះហាប ស្មី ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរទាហានអង្គភាពកងពលតូចថ្មើរជើងលេខ៤១ មានលំនៅក្នុងភូមិអូរគគីរកណ្តាល ឃុំលំទង ស្រុកអន្លង់វែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះហាប ស្មី កំពុងជិះម៉ូតូតាមដងផ្លូវនៅចំណុចត្រពាំងកណ្តាល ស្ថិតនៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង ស្រាប់តែត្រូវជនសង្ស័យ២នាក់បានធ្វើសកម្មភាពស្ទាក់វាយត្រូវចំខ្នងចំនួន៥ដំបង បណ្តាលឱ្យរងរបួសធ្ងន់យ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមប្រមាញ់ចាប់ខ្លួនក្រុមជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើរួចមក លោកអធិការបានចាត់តាំងកម្លាំងផ្នែកនគរបាលយុត្តិធម៌  និងកម្លាំងប៉ុស្តិ៍រដ្ឋបាលលំទង ចុះស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចភូមិចារ ឃុំលំទង ស្រុកអន្លង់វែង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES