Friday, April 19, 2024
Homeព័ត៌មានជាតិទាហានអភ័ព្វ បង្ហោះសារថា សង្សារភ្លេចសន្យា ក្រោកឡើងមកបន្តសន្យា

ទាហានអភ័ព្វ បង្ហោះសារថា សង្សារភ្លេចសន្យា ក្រោកឡើងមកបន្តសន្យា

ខេត្តកណ្តាល ៖ យុវតីរូបស្រស់ម្នាក់ព្រោះតែកើតមានជំងឺរ៉ាំរ៉ៃប្រចាំកាយជាច្រើនមុខ រហូតដល់ទ្រាំទ្រនឹងស្ថានភាពជំងឺលែងបាន ក៏លាចាកលោកទៅយ៉ាងអាណោចអាធ័ម ធ្វើឱ្យសាច់ញាតិ ក្រុមគ្រួសារទួញសោកអាល័យគ្រប់ៗគ្នា ជាពិសេសយុវជនជាសង្សាររន្ធត់ចិត្តទទួលយកសឹងមិនបាន ព្រោះតែចាំមិនភ្លេចពាក្យពេចន៍ស្រីធ្លាប់សន្យាថា មិនចោលគ្នាហេតុ អ្វីពេលនេះអូនភ្លេចសន្យា?

យុវតីដែលបាត់បង់ជីវិតទាំងវ័យក្មេងនោះ មានឈ្មោះអ៊ិត វ៉ាន់ដា អាយុ២១ឆ្នាំ មានលំនៅក្នុងស្រុកស្អាង ខេត្តកណ្តាល។ យុវតីរូបនេះបានលាចាកលោកទៅ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ ចំណែកយុវជនជាសង្សារមានឈ្មោះពៀច រិទ្ធី ជាមន្ត្រីយោធាមួយរូប។

យុវជនជាសង្សារយុវតីអភ័ព្វខាងលើ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានបង្ហោះរូបថតនារីជាសង្សារចំនួន១សន្លឹក ព្រមទាំងវីដេអូឆាតឆ្លើយឆ្លងគ្នាកាលគ្រាកន្លងមក ក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយសំណេរថា “រយៈពេល៤ឆ្នាំហើយ ដែលយើងស្រលាញ់គ្នា ហើយអូនសន្យាជាមួយបងថា មិនទៅណាចោលបងទេ ហេតុអ្វីក៏អូនភ្លេចពាក្យសន្យាឆាប់ក្រោកវិញមក មកបន្តសន្យាអូនភ្លាម…”។

សូមបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យយុវតីរូបនេះទទួលមរណភាពទាំងវ័យក្មេង ដោយសារតែនាងកើតជំងឺទឹកនោមប្រៃ ខ្សោយបេះដូងបំផុត ទឹកក្នុងសួត និងជំងឺឱកាសនិយមជាច្រើនទៀត និយាយរួមគ្រឿងក្នុងខូចទាំងអស់៕

RELATED ARTICLES