Friday, March 29, 2024
Homeព័ត៌មានជាតិទាំងព្រឹកព្រលឹម លោកសង្ឃទាន់ឆាន់ផង... ផ្អើលពេញវត្តលង្កា

ទាំងព្រឹកព្រលឹម លោកសង្ឃទាន់ឆាន់ផង… ផ្អើលពេញវត្តលង្កា

ភ្នំពេញ ៖ យុវជនម្នាក់បានចាកចេញពីស្រុកកំណើត មកស្នាក់នៅក្នុងវត្តលង្កា ដើម្បីបន្តការសិក្សា លុះប៉ុន្មានថ្ងៃចុងក្រោយនេះ ចេះតែទូរស័ព្ទត្អូញប្រាប់ម្តាយថាដូចជាចុកទ្រូងមិនបាត់សោះ ស្រាប់តែព្រឹកឡើងក៏ត្រូវបានគេប្រទះឃើញដេកស្លាប់រឹងស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលពេញវត្ត។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចក្នុងវត្តលង្កា កុដិលេខ១៩ ជាន់ទី១ តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងក្រុម៤៨ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

សាកសពជនរងគ្រោះខាងលើ មានឈ្មោះមឿន កែវ អាយុ១៩ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅវត្តលង្កា កុដិលេខ១៩ និងមានស្រុកកំណើតនៅភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

តាមការបំភ្លឺពីព្រះតេជគុណ អៀម សម្បត្តិ មេកុដិលេខ១៩ បានមានសង្ឃដីកាថា ជនរងគ្រោះរូបនេះបានមកស្នាក់នៅក្នុងវត្តលង្កា អស់រយៈពេលមួយឆ្នាំមកហើយ ដើម្បីបន្តការសិក្សា។ តែប៉ុន្មានថ្ងៃមកនេះ ជនរងគ្រោះបានទូរស័ព្ទប្រាប់ម្តាយថា ចេះតែចុកដើមទ្រូង រហូតដល់ថ្ងៃកើតហេតុពុំឃើញជនរងគ្រោះចុះមកយកម៉ូតូចេញពីកុដិនោះទេ ទើបព្រះអង្គបាននិមន្តឡើងទៅដាស់ជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះដេកស្លាប់រឹងខ្លួនស្តូកបាត់ទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចភ្លាមៗតែម្តង។

តាមការសន្និដ្ឋានរបស់ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ ត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯស្រុកមោងឫស្សី ខេត្តបាត់ដំបង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES