Friday, March 29, 2024
Homeតារាខ្មែរធា រ៉ានី យីអ៊ុនដាក់ផ្ទួនៗ ពេលនេះថ្ងូរពិបាកចិត្តខ្លាំង

ធា រ៉ានី យីអ៊ុនដាក់ផ្ទួនៗ ពេលនេះថ្ងូរពិបាកចិត្តខ្លាំង

តារាចម្រៀងតូចច្រឡឹងសំនៀងផ្អែម កញ្ញាធា រ៉ានី ដែលត្រូវបាត់បង់កម្មវិធីចេញច្រៀងតាមបណ្ដាខេត្តទាំងស្រុង ព្រោះតែកូវីដ-១៩ នាំឲ្យអ្នករៀបចំកម្មវិធីប្រគំតន្រ្ដីទាំងឡាយលុបចោលអស់ ខណៈដែលការច្រៀងប្រចាំ Happy Palace នៅតែមិនទាន់ត្រូវបានបើកដំណើរការឡើងវិញនោះ ស្រាប់តែថ្មីៗនេះ អ្នកចម្រៀងមកពីខេត្តស្វាយរៀងរូបនេះ បានជួបទុក្ខថែមមួយទៀតនោះ គឺបងស្រីរបស់នាងបង្កើតមានជំងឺជាទម្ងន់ ដែលតម្រូវឲ្យនាងជាអ្នករ៉ាប់រងថ្លៃព្យាបាល និងមើលថែដោយផ្ទាល់ផងដែរ។

រ៉ានី ថា នៅពេលកូវីដ-១៩ ផ្ទុះនេះ ធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលស្ទើរតែទាំងស្រុងពីអាជីពចម្រៀងរបស់នាង ដែលភាគច្រើនចេញច្រៀងតាមបណ្ដាកម្មវិធីជប់លៀងនៅតាមខេត្ត ហើយឥឡូវបងស្រីឈឺធ្ងន់ទៀត អីចឹងធ្វើឲ្យនាងដេកមិនលក់ឡើយ។

ធា រ៉ានី បានឲ្យដឹងថា បងស្រីរបស់នាងកំពុងព្យាបាលនៅមន្ទីពេទ្យមួយកន្លែងនៅភ្នំពេញ តែពេលនេះមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ ហើយតាមរោគសញ្ញា ពេទ្យសង្ស័យថា អាចជាជំងឺមហារីកគ្រាប់ឈាម តែក្រុមគ្រូពេទ្យកំពុងតាមដាន។ នាងថា បងស្រីរបស់នាងត្រូវបញ្ចូលឈាមដោយសារតែឈាមសគាត់ឡើងខ្លាំងពេក ហេតុនេះហើយក្នុងនាមជាប្អូនស្រីនាងពិតជាបារម្ភខ្លាំងណាស់ បើទោះជាមានមិត្តភក្ដិជាច្រើនបានលើកទឹកចិត្តថាឲ្យត្រូវតែរឹងមាំក្ដី។

ធា រ៉ានី ជាអ្នកចម្រៀងសំនៀងស្រទន់ដែលល្បីឈ្មោះ តាមរយៈបទ​”អូនដឹង” ហើយនាងច្រៀងនៅ Happy Palace ជាមួយតារាចម្រៀងលោកសុះ ម៉ាច , អាន វិសាល ,​វណ្ណា ស័ក្ក , ពេជ្រ ពន្លឺ , សាន ផានិត និងស្រីស្រស់ដា អរិយ៉ា ជាដើម។

ប៉ុន្ដែតាំងពីផ្ទុះកូវីដ-១៩មក នាងមិនទាន់បានចេញច្រៀងដូចមុនវិញទេ ខណៈដែលពេលនេះបងស្រីធ្លាក់ខ្លួនឈឺធ្ងន់ទៀត ទើបធ្វើឲ្យរ៉ានី ថ្ងូរពិបាកចិត្ត ព្រោះឆ្នាំនេះនាងដូចជាមានយីអ៊ុនដាក់អារក្សជាន់ពេកហើយ។

ទោះជាយ៉ាងណា រ៉ានី បញ្ជាក់ថា ឲ្យតែបងស្រីរបស់នាងបានជាសះស្បើយវិញហើយនោះ នាងនឹងផុតទុក្ខមួយផ្នែកវិញជាមិនខាន៕

RELATED ARTICLES