Tuesday, April 16, 2024
Homeតារាខ្មែរនាយក្តឹប និងលោកសួស សងវាចា ទទួលអំណោយសម្តេច ស ខេង

នាយក្តឹប និងលោកសួស សងវាចា ទទួលអំណោយសម្តេច ស ខេង

ភ្នំពេញ ៖ តារាកំប្លែង ឃុន ចាន់ក្តឹប ហៅនាយក្តឹប និងលោកសួស សងវាចា ដែលកំពុងធ្លាក់ខ្លួនឈឺ បានទទួលអំណោយជាថវិកាពីសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះ នាយក្តឹប ទទួលបាន១០០០ដុល្លារ និងលោកសួស សងវាចា ទទួលបាន២០០០ដុល្លារ។

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស​ ខេង

ថវិកាឧបត្ថម្ភរបស់សម្តេចស ខេង ខាងលើ ត្រូវបានលោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម នាំយកទៅប្រគល់ជូនតារាកំប្លែងនាយក្តឹប និងតារាចម្រៀង លោកសួស សងវាចា ដោយផ្ទាល់ដៃ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

នាយក្តឹប និងលោកសួស សងវាចា ទទួលអំណោយសម្តេច ស ខេង ជាមួយកូនៗ

លោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ថា “សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវញ៉ែម សាខន ស ខេង ព្រមទាំងក្រុមគ្រួសារ បានផ្តល់ថវិកាជួយដល់សិល្បករ តារាចម្រៀង និងតារាកំប្លែង ដែលបាត់បង់សមត្ថភាព ៖

១-លោកសួស សងវាចា (ចំនួន២០០០ ដុល្លារ)

២-លោកឃុន ចាន់ក្តឹប (ចំនួន១០០០ ដុល្លារ)

តាមរយៈខ្ញុំបាទ អ៊ូ ប៉ុណ្ណារ៉ាត់ (នាយក្រឹម) បានយកទៅឱ្យដោយផ្ទាល់ដៃដល់លោកទាំងពីរ។

ខ្ញុំបាទសូមប្រសិទ្ធពរជ័យជូនដល់សម្តេច និងលោកជំទាវ និងបុត្រាបុត្រី ព្រមទាំងចៅប្រុស ចៅស្រីជាទីស្រឡាញ់ ជួបប្រទះតែសេចក្តីចម្រុងចម្រើន សុខដុមរមនា វិបុលសុខបវរមហាប្រសើរ សិរីមង្គល និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ”៕ ខៀវទុំ

RELATED ARTICLES