Wednesday, April 24, 2024
Homeព័ត៌មានជាតិប្រជាពលរដ្ឋសង្ស័យប្រុសជាសង្សារទុកនាងចោល រួចរត់គេចខ្លួនបាត់

ប្រជាពលរដ្ឋសង្ស័យប្រុសជាសង្សារទុកនាងចោល រួចរត់គេចខ្លួនបាត់

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមថ្នល់ សង្ស័យថាជិះម៉ូតូដើរលេងយប់ជាមួយប្រុសស្នេហ៍ លុះជួបគ្រោះថ្នាក់ធ្លាក់ពីលើម៉ូតូបោកក្បាលស្លាប់ ក៏ត្រូវប្រុសស្នេហ៍ទុកសពចោលរួចគេចខ្លួនបាត់ស្រមោល បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកពិនិត្យដល់កន្លែងកើតហេតុ។

ហេតុការណ៍ប្រទះឃើញសាកសពនារីវ័យក្មេងនៅលើចិញ្ចើមផ្លូវខាងនេះ កើតមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចដីវាលមាត់បឹង តាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

សមត្ថកិច្ចបានឱ្យដឹងថា សាកសពនារីវ័យក្មេងខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រហែល១៩ឆ្នាំ មានភិនភាគ រាងធាត់ល្មម សម្បុរស ស្លៀកពាក់ខោខូវប៊ូយជើងខ្លីត្រឹមភ្លៅ ពណ៌ខៀវ ពាក់អាវយឺតដៃវែង ពណ៌ខ្មៅឆ្នូតស និងពាក់ស្បែកជើងស៊កពណ៌ខ្មៅ ព្រមទាំងមានស្នាក់ចាក់សាក់សរសេរថា Ah mey 25.01.2001 និងសាក់រូប King នៅត្រង់ដៃខាងឆ្វេង។

តាមប្រភពពីបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ ដែលបានប្រទះឃើញសាកសពនារីរងគ្រោះខាងលើមុនគេ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកម៉ូតូកង់បីកាត់តាមកន្លែងកើតហេតុ ក៏ស្រាប់តែប្រទះឃែញីសាកសពនារីរងគ្រោះខាងលើ ដែកស្លាប់នៅលើថ្នល់បេតុង បន្ទាប់មកគាត់ក៏បានហៅអ្នកធ្វើដំណើរផ្សេងទៀតឱ្យជួយលើកសាកសពដាក់ទៅគៀនចិញ្ចើមផ្លូវ ចៀសវាងឡានម៉ូតូបើកឆ្លងកាត់មិនបានចាប់អារម្មណ៍ កិនសាកសពថែមទៀត។ បន្ទាប់មក គាត់ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យដល់ទីតាំងកើតហេតុតែម្តង ព្រោះខ្លាចក្រែងជាអំពើឃាតកម្ម។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មាននារីម្នាក់ដេកស្លាប់នៅលើចិញ្ចើមផ្លូវរួចមក កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅធ្វើការពិនិត្យនៅទីតាំងកន្លែងកើតហេតុភ្លាមៗផងដែរ។

តាមសមត្ថកិច្ចបានឱ្យដឹងថា តាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ គេបានឃើញស្បែកជើងមួយគូ និងមានស្នាមឆូតកោសផ្លូវ ព្រមទាំងកញ្ចក់ម៉ូតូបែក (ដូចដួលម៉ូតូ) តែមិនឃើញម៉ូតូនៅកន្លែងកើតហេតុនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញដឹកនាំដោយលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពរបស់នារីរងគ្រោះ មានសភាពប៉ះទង្គិចក្បាលខាងក្រោយធ្ងន់ធ្ងរ (បែកក្បាលផ្នែកខាងក្រោយ)។ យ៉ាងណា ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ដោយមិនទាន់អាចបញ្ជាក់ឱ្យដឹងនៅឡើយថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ ឬជាករណីឃាតកមμនោះទេ។

បច្ចុប្បន្នសពនារីរូបស្រស់ ដែលដេកស្លាប់នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រខាងលើ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ ដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES