Saturday, April 20, 2024
Homeព័ត៌មានជាតិប្រទះឃើញនាងម្តង ក៏នាំគ្នាតាមរកជាច្រើនថ្ងៃ តែមិនឃើញសោះ

ប្រទះឃើញនាងម្តង ក៏នាំគ្នាតាមរកជាច្រើនថ្ងៃ តែមិនឃើញសោះ

ខេត្តតាកែវ ៖ ស្ត្រីម្នាក់ត្រូវក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទប្រចាំកាយ រួចក៏ដើរចេញបាត់ពីផ្ទះអស់រយៈពេលជាងកន្លះខែមកហើយ ធ្វើឱ្យក្រុមគ្រួសារចេញតាមស្វែងរកដែរ តែរកមិនឃើញ ទើបសម្រេចទៅដាក់ពាក្យបណ្តឹងផង ប្រកាសតាមរកផង បំណងរកកូនស្រីត្រឡប់មកផ្ទះវិញ។

ស្ត្រីដែលបាត់ខ្លួនចេញពីផ្ទះជាងកន្លះខែមកហើយនេះ មានឈ្មោះវង ចិន្តា អាយុ៣១ឆ្នាំ ជាមនុស្សមានជំងឺសរសៃប្រសាទ មានលំនៅក្នុងភូមិឈើទាលលើ ឃុំអង្គតាសោម ស្រុកត្រាំកក់។ ស្ត្រីរូបនេះ បានបាត់ខ្លួនតាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០។

យោងតាមដំណឹងប្រកាសរកកូនស្រី បានរៀបរាប់ប្រាប់ថា “ខ្ញុំបាទឈ្មោះកែប សារ៉េត ត្រូវជាឪពុក និងឈ្មោះតួ ស៊ីណាត ហៅស្រី ត្រូវជាម្តាយ រស់នៅភូមិឈើទាលលើ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ដោយនៅថ្ងៃទី២១ ខែ០៦ ឆ្នាំ២០២០ កូនស្រីឈ្មោះ ចិន្តា អាយុ៣១ឆ្នាំ មានជំងឺសរសៃប្រសាទ បានចុះចេញពីផ្តះបាត់ដំណឹងសូន្យ ហើយបានដើររកគ្រប់ទីកន្លែងមិនទាន់ឃើញទេ។

បន្ទាប់មក នៅថ្ងៃទី២៨ ខែ០៦ ឆ្នាំ២០២០ ឃើញអ្នកយកព័ត៌មានឡាយនៅផ្សារឯករាជ្យ១ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បានដំណឹងហើយសាច់ញាតិបានទៅរកច្រើនថ្ងៃ តែមិនទាន់ឃើញនៅឡើយ។

បើបងប្អូនណាបានប្រទះឃើញ ឬជួបគាត់ សុំជួយឃាត់ខ្លួនគាត់ទុកឱ្យផង និងសូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៦ ៥៩ ៣៩ ៩៣០, ០៩៦ ៦៥ ៣២ ៤៩៧, ០១៥ ២៧ ៨០ ៨០ និង០៧១ ៧៦ ៦៧ ២៥៦ សូមអរគុណ៕

RELATED ARTICLES