Tuesday, April 23, 2024
Homeព័ត៌មានជាតិប្អូនថ្លៃមិនមើលថែប្រពន្ធកូនខ្ចី បងថ្លៃមួយក្បាច់ ផ្អើល

ប្អូនថ្លៃមិនមើលថែប្រពន្ធកូនខ្ចី បងថ្លៃមួយក្បាច់ ផ្អើល

ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែឃើញប្អូនស្រីពៅរបស់ខ្លួន ទទួលរងទុក្ខទាំងផ្លូវចិត្តផ្លូវកាយតាំងពីពពោះកូនក្នុងផ្ទៃ ប្តីមិនដែលអើពើខ្វល់ខ្វាយ ដល់ថ្ងៃសម្រាល ក៏ប្តីមិនជួយមើលថែ និងថែមទាំងបោះសម្តីមិនទទួលចិញ្ចឹមកូនទៀត ទើបធ្វើឱ្យបងប្រុសរូបនេះទ្រាំមិនបានចេញមុខពន្លះប្អូនថ្លៃ តាមបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

បុរសជាប្តីដែលមិនមើលថែប្រពន្ធកូនខ្ចី ហើយត្រូវបងថ្លៃពន្លះតាមហ្វេសប៊ុកនោះ មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះសឿ ស្រីនា ដែលទើបសម្រាលកូន កាលពីពេលថ្មីៗនេះ។

បុរសឈ្មោះណុម ភាវ ដែលអះអាងថា ត្រូវជាបងប្រុសបង្កើតរបស់ស្ត្រីកូនខ្ចីប្តីមិនមើលថែខាងលើ បានសរសេរក្នុងគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ថា “ជួយ Share និងចំណាំមុខវាទុកផង បងប្អូនស្រីៗ ប្រយ័ត្នជួបរឿងដូចប្អូនស្រីខ្ញុំដែរ ជួបអាមនុស្សគ្មានទំនួសខុសត្រូវ បង្កើតកូនចោល អ្ហែងមកជេរប្រមាថប្រពន្ធកូនទៀត…”។

បុរសជាបងថ្លៃ សរសេរបន្តថា “កូនខ្លួនឯងគ្មានគិតគូរផង តាំងពីក្នុងពោះរហូតមកដល់កើតប៉ុណ្ណេះ តើអ្ហែងមានដែលសួររកកូនទេ ម៉េចបានអ្ហែងសម្តែងប្រាប់គេថា ប្រពន្ធរត់ចោល មុននឹងអ្ហែងនិយាយ អ្ហែងខ្មាសគេទេ មកពីអីបានគេរត់ចោលអ្ហែង? អ្ហែងត្រូវសួរខ្លួនឯង មកពីអ្ហែងគ្មានកំណើត និងការទទួលខុសត្រូវក្នុងគ្រួសារ នៅសង្កាត់គោកឃ្លាង អ្ហែងថា អ្ហែងមិនទទួលចិញ្ចឹមទេកូនហ្នឹង តែបើអ្ហែងចិញ្ចឹម ១ខែ ៥០ដុល្លារ

ហាហាហា ច្រើនណាស់៥០ដុល្លារហ្នឹង អាក្របីអើយ (មុនអ្ហែងឈានជើងចូលផ្ទះអញ អ្ហែងលូន ក្រាបណាស់អាអើយ មុននឹងអ្ហែងហាមាត់ថា ឱ្យប្អូនអញណា អ្ហែងថោកបាត់ទៅហើយ អាក្របីព្រៃ ហើយបញ្ជាក់អ្ហែងថា គ្រួសារអញចេះមើលគ្នាណាស់ អ៊ីចឹងអ្ហែងគួរតែប្រដៅ ម៉ែឪអ្ហែងវិញទៅ កុំចេះមកប្រាប់ប្អូនអញមកប្រដៅម៉ែឪអាញ់) អាចាស់តែក្បាល ម៉ែអាក្របី…”។

បុរសជាបងថ្លៃសរសេរបន្ថែមថា “ធ្វើជាមនុស្សប្រុស គ្មានទំនួលខុសត្រូវក្នុងគ្រួសារ ហើយមកធ្វើខ្លួនឯងជាមនុស្សត្រឹមត្រូវទៀត ម៉ែអាក្របី មិនចេះខ្មាស់គេ បើអ្ហែងគ្រាន់បើណាស់ ចូលខ្លួនមកដោះស្រាយបញ្ហាគ្រួសារឱ្យចប់ទៅ និងអាហារកិច្ចចិញ្ចឹមកូនអាក្របី មុខអាតួសម្តែង សូមឱ្យទង្វើរបស់អ្ហែង ក្លាយជាកម្មតាមស៊ីក្បាលហែងទាំងពូជ សាធុ សាធុ…”។

ដោយឡែកនៅថ្ងៃដដែលនោះដែរ សាមីខ្លួនស្ត្រីជាប្រពន្ធបានបង្ហោះសារមួយតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានសរសេរថា “ប៉ិនណាស់ប្តីសម្លាញ់ប៉ិនម៉ង អូនសួរបងតិចពេលដែរកូនយើងកើត បងនៅឯណា នរណាគេថាកូននឹងបងមិនចង់បាន បងប៉ិនម៉េសបងសម្តែងសមម៉្លេះ បងភ្លេចនៅពាក្យបងនិយាយមកកាន់អូន ពេលអូនជិតកើត បងថាម៉េច បងឆាប់ភ្លេចម៉្លេះ អូនជិតគាំងបេះដូង ងាប់កូនក្នុងពោះ ពេលនោះបងធ្វើម៉េចដាក់អូន បងសើចហើយក៏ដើរចេញទៅ បងភ្លេច តែអូនមិនភ្លេចទេប្តីសម្លាញ់ ម៉ារ សិរីសុចិត្តា Molika Sin ជួយរំលឹកផង ប្រយ័ត្នគាត់ភ្លេច ព្រោះពូយើងខួរអន់ស្រាប់ផង…”។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចសុំការបំភ្លឺ ពីភាគីបុរសជាប្តីបាន កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការ បកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES