Saturday, April 20, 2024
Homeព័ត៌មានជាតិមកដេកជាមួយសង្សារក្នុងបន្ទប់ជួល ជាប់ខ្នោះ

មកដេកជាមួយសង្សារក្នុងបន្ទប់ជួល ជាប់ខ្នោះ

ខេត្តកណ្តាល ៖ យុវជនស្ទាវម្នាក់បានមកដេកជាមួយនារីជាសង្សារនៅក្នុងបន្ទប់ជួល លុះយប់ឡើង បែកគំនិតមានដៃមានជើងចូលក្នុងរោងចក្រដែលនៅជិតបន្ទប់ដេក ធ្វើសកម្មភាពលួច ក៏ត្រូវសន្តិសុខយាមក្នុងរោងចក្រ ឃើញទាន់ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

ករណីមកដេកជាមួយសង្សារ ប៉ុនប៉ងលួចជាប់ខ្នោះនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចក្នុងរោងចក្រគ័នមីង ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

នគរបាលស្រុកមុខកំពូល បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះយាន ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានមកដេកជាមួយសង្សារជាកម្មការិនីរោងចក្រដែលជួលបន្ទប់ស្នាក់នៅក្បែររោងចក្រកើតហេតុខាងលើ។ លុះមកដល់វេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានចេញពីបន្ទប់ដេកចូលទៅក្នុងរោងចក្រ បម្រុងធ្វើសកម្មភាពលួច តែសន្តិសុខរោងចក្រឃើញទាន់ ក៏នាំគ្នាព័ទ្ធស្ទាក់ចាប់ខ្លួនជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពលួចទូរស័ព្ទគេ បានមួយគ្រឿងដែរ នៅក្នុងរោងចក្រផលិតទឹកកក កាលពីឆ្នាំ២០១៩ លុះចុងក្រោយពេលមកដេកបន្ទប់ជួលសង្សារ ក៏ធ្វើសកម្មភាពចូលក្នុងរោងចក្រខាងលើ ដើម្បីលួចតែមិនបានសម្រេច ត្រូវឃាត់ខ្លួនតែម្តង។

ជនសង្ស័យត្រូវបានកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES