Friday, April 19, 2024
Homeព័ត៌មានជាតិមន្ត្រីប៉ូលិសជិះម៉ូតូមិនពាក់មួកសុវត្ថិភាព សារភាពទទួលកំហុស

មន្ត្រីប៉ូលិសជិះម៉ូតូមិនពាក់មួកសុវត្ថិភាព សារភាពទទួលកំហុស

រូបភាពប៉ូលិសម្នាក់ដែលបានជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រូវបានមហាជនធ្វើការរិះគន់នោះ នៅព្រឹកនោះ មន្ត្រីនគរបាលរូបនោះបានចូលខ្លួនមកសារភាពទទួល​ស្គាល់កំហុសឆ្គងរបស់ខ្លួន ក្នុងករណីបើកបរមិនពាក់មួកសុវត្ថិភាព ដែលសកម្មភាពនេះគឺជាអំពើ​ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមផេកស្នងការនគរបាលខេត្តបាត់ដំបង បានបង្ហោះសារថា “ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណៈជន ពិសេសបងប្អូនដែលនិយម​ប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០នេះ រូបភាពរបស់​មន្រ្តីនគរបាលមួយរូបដែលត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ចំពោះការស្លៀកពាក់ឯកស​ណ្ឋាននគរបាលជាតិជិះម៉ូតូពាក់ស្លាកលេខ​នគរ​បាល តែ (មិនបានពាក់មួកសុវត្ថិភាព) នោះ ត្រូវបាន​ស្រាវជ្រាវរកឃើញហើយនោះ គឺជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលមួយរូបដែលបានជិះម៉ូតូក្រោយពេលត្រឡប់ពីទទួលប័ណ្ណសរសើរ លិខិតសរសើរក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍​ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំមានសុវ​ត្ថិភាពនៅរដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី០១ ខែកក្ក​ដា ឆ្នាំ២០២០ កន្លងទៅ ។

អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមស្នងការ មន្រ្តីនគរបាលរូបនេះការិយាល័យបុគ្គលិកនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងធ្វើការ​សាកសួរអំពីករណីល្មើសច្បាប់របស់ខ្លួនដូចរូប​ភាពដែលបានផ្សព្វផ្សាយ។ ក្នុងពេលសាកសួរមន្រ្តីនគរបាលរូបនេះលោកបានឆ្លើយទទួល​ស្គាល់កំហុសឆ្គងរបស់ខ្លួន ក្នុងករណីបើកបរមិនពាក់មួកសុវត្ថិភាព ដែលសកម្មភាពនេះគឺជាអំពើ​ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពូជា ។

ឯឧត្តមស្នងការនឹងចាត់វិធានការចំពោះមន្រ្តីនគរ​បាលរូបនេះ ស្របទៅតាមវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិ ជាមួយនេះ ឯកឧត្តមសូមរំលឹកដាស់តឿនដល់មន្រ្តីនគរបាលទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំ ហើយត្រូវធ្វើជាគំរូល្អដល់មហា​ជនគ្រប់មជ្ឈដ្ឋាន ចំពោះមន្រ្តីនគរបាលរូបណា​មិនបានគោរពហើយមានសកម្មភាពល្មើសស្នង​ការដ្ឋាន នឹងចាត់វិធានការតាមវិន័យកងកម្លាំងនគរបាលជាតិ ឬតាមច្បាប់ស្របតាមទំហ៊ំនៃកំ​ហុសឆ្គងរបស់មន្រ្តីនគរបាលរូបនោះ”៕

RELATED ARTICLES