Friday, April 26, 2024
Homeតារាខ្មែរលាង សុផាឡែន អាយុក្បែរ៣០ឆ្នាំ ពេលវេលាមិនអំណោយផលសម្រាប់រៀបការ

លាង សុផាឡែន អាយុក្បែរ៣០ឆ្នាំ ពេលវេលាមិនអំណោយផលសម្រាប់រៀបការ

តារាចម្រៀងហង្សមាស លាង សុផាឡែន ថាការលាតត្រដាងមុខមាត់គូស្នេហ៍ថ្មី ឬការកំណត់ពេលវេលាថា នាងត្រូវរៀបការនៅថ្ងៃណានោះ មិនទាន់អំណោយផលឡើយសម្រាប់នាង បើទោះជាពេលនេះនាងមានវ័យក្បែរ៣០ឆ្នាំ ដល់ពេលដែលត្រូវគិតគូរពីរឿងគូជីវិតក្ដី។

ទោះជាយ៉ាងណា សុផាឡែន ថាមិនមែននាងលាក់មុខអនាគតស្វាមីជិតឈឹង១០០%នោះទេ ព្រោះមានពេលខ្លះនាងក៏ធ្លាប់បណ្ដើរបុរសពិសេសក្នុងបេះដូងនាងនោះ ចូលតាមបណ្ដាកម្មវិធីអ្នកសិល្បៈទាំងឡាយដែរ​គ្រាន់តែអ្នកសារព័ត៌មានមិនស្គាល់ ឬមិនចាប់អារម្មណ៍ថា ប្រុសនោះជាសង្សាររបស់នាងប៉ុណ្ណោះ។

លាង សុផាឡែន ធ្លាប់ផ្ទុះរឿងស្នេហាដ៏ចម្រូងចម្រាសជាមួយអតីតអ្នកកាសែត ក្លាយទៅជាតារាចម្រៀងថោន លោកថែមផូ ធ្វើឲ្យភរិយារបស់លោកចោទប្រកាន់សុផាឡែន ថាដណ្ដើមប្ដីពីនាងទៀតផង។

ក្រោយផ្ទុះរឿងអាស្រូវស្នេហ៍មក ពេលនេះ សុផាឡែន និងបុរសសង្ហានោះ នៅតែមានទំនាក់ទំនងជាមួយគ្នាដូចដើម គ្រាន់តែបង្វិលពីស្នេហាមកជាមិត្តរួមអាជីពវិញម្ដង ស្របពេលដែលសុផាឡែន ក៏បានបង្ហើបឲ្យដឹងថា សង្សារថ្មីរបស់នាងក៏ជាមនុស្សមិននៅឆ្ងាយពីរង្វង់សិល្បៈប៉ុន្មានឡើយ។ នាងថា ទោះជាមិនដឹងថ្ងៃណា ខែណា ឆ្នាំណា ទើបនាងនិងគូស្នេហ៍អាចរៀបការបានជាមួយគ្នាក្ដី ប៉ុន្ដែបំណងរបស់នាង​ គឺចង់សង់ផ្ទះវីឡាតឿនៅលើដីផ្ទាល់ខ្លួននៅម្ដុំផ្សារអ៊ីអន២រួច ទើបគិតគូរដល់រឿងរៀបការតែម្ដង។

យ៉ាងណា គម្រោងសង់ផ្ទះវីឡាទ្រនំស្នេហ៍របស់លាង សុផាឡែន អាចនឹងត្រូវជាប់គាំងទ្រឹងទៅហើយ ព្រោះថា ពេលនេះកូវីដ-១៩ នៅមិនទាន់ស្ងាត់នៅឡើយ នាំឲ្យបណ្ដាឆាកតន្ត្រីទាំងឡាយ មិនទាន់បើកដំណើរការឡើងវិញទេ គឺមានតែនៅស្ទូឌីយោទូរទស្សន៍ប៉ុណ្ណោះ ហេតុនេះហើយទើបធ្វើឲ្យប្រាក់ចំណូលរបស់សុផាឡែន ត្រូវធ្លាក់ចុះដែរ។

អតីតតតារាចម្រៀងផលិតកម្ម M និង​BIGMAN រូបនេះ បានវាចាថា រឿងប្រាក់ចំណូល គឺពិតជាមិនដូចមុនមែន ហើយគឺប៉ះតារាទូទៅតែម្ដង មិនមែនតែនាងម្នាក់ទេ។

សុផាឡែន បន្ថែមថា មិនមានការសោកស្ដាយចំពោះប្រាក់ចំណូលទាំងនោះទេ គឺមានតែចូលរួមការពារ និងប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះជំងឺកូវីដ-១៩នេះ រហូតដល់ស្ងប់ស្ងាត់ទៅវិញ ទើបអ្វីៗបានដូចដើម។

ទស្សនិកជនរង់ចាំមើលថា គូស្នេហ៍ថ្មីរបស់សុផាឡែន សង្ហាដូចសង្សារចាស់ដែរឬយ៉ាងណា?

ហ៊ឹម វិចិត្រ​

RELATED ARTICLES