Friday, April 26, 2024
Homeព័ត៌មានជាតិលោកដួង ដារ៉ា បង្ហាញការមិនពេញចិត្តចំពោះមន្ត្រីមិនបម្រើរាស្ត្រ ចេញពីចិត្ត

លោកដួង ដារ៉ា បង្ហាញការមិនពេញចិត្តចំពោះមន្ត្រីមិនបម្រើរាស្ត្រ ចេញពីចិត្ត

លោកដួង ដារ៉ា បានបង្ហាញការខកចិត្តជាខ្លាំងចំពោះមន្ត្រីម្នាក់ដែលខ្វះភាពរួសរាយរាក់ទាក់ និងមិនអំពើចំពោះបញ្ហាបរបស់លោក នៅពេលដែលទៅរកសាវាសាធារណនៅក្នុងខណ្ឌមួយ។

លោកដួង ដារ៉ា បានបង្ហោះសារថា “អរគុណសន្តិភាព មុននេះបន្តិចខ្ញុំមកសុំបញ្ជាក់ក្រដាសស្នាម​ សំបុត្រកំណើត​ សំបុត្រអាពាហ៍ពិពាហ៍​ និងអត្តសញ្ញាណប័ណ្ណនៅច្រកចេញចូលតែមួយ​ របស់ខណ្ឌមួយ​ នៅភ្នំពេញ។

ខ្ញុំពិតជាខកចិត្តនិងសោកស្តាយចំពោះសេវាកម្មបម្រើប្រជាលរដ្ឋនៅទីនោះ ដែលខ្វះភាពរស់រាយរាក់ទាក់​ នឹងមិនបានបង្ហាញខ្ញុំឲ្យច្បាស់ថា ត្រូវទៅតុណាមួយ​…ជួបអ្នកណា…។

មន្រ្តីក្មេងៗ ក្រៅពីសមត្ថភាពចំណេះដឹង​ ត្រូវមានសមត្ថភាព សុជីវធម៌ និងគុណធម៌ក្នុងខ្លួន ហើយមានបេះដូងថ្លើមប្រមាត់រីករាយក្នុងការបម្រើប្រជាពលរដ្ឋពិតប្រាកដ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង”។

យ៉ាងណា លោកដួង ដារ៉ា មិនបានបញ្ជាក់ថា មន្ត្រីនោះមានឈ្មោះអ្វី ហើយបង្ហាញឲ្យចំឈ្មោះខណ្ឌដែលលោកទៅរកសេវានោះទេ៕

RELATED ARTICLES