Friday, April 19, 2024
Homeតារាខ្មែរសូ ដានីតា ចង់ទិញ Lexus LX570 ១គ្រឿងទៀត ប៉ុន្តែរឿងមួយនេះ បែរជាអភ័ព្វ

សូ ដានីតា ចង់ទិញ Lexus LX570 ១គ្រឿងទៀត ប៉ុន្តែរឿងមួយនេះ បែរជាអភ័ព្វ

ស្របពេលដែលតារាមួយចំនួនកំពុងតែជួបវិបត្តិសេដ្ឋកិច្ច ដោយសារតែកូវីដ-១៩នោះ សូ ដានីតា វិញ បែរជានាងហ៊ានទិញរថយន្តទំនើប Lexus LX 570 ដែលមានតម្លៃជាង២០ម៉ឺនដុល្លារ ជិះយ៉ាងកាលីពទៅវិញ ហើយនាងថែមទាំងបានតាំងចិត្តរៀនរស់ម្នាក់ឯង ព្រោះពេលនេះសូម្បីតែគូស្នេហ៍ក៏ទៅចោលនាងអស់ដែរ…។

ទាំងក្នុងនិងក្រៅពិភពសិល្បៈ មានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលសូ ដានីតា បញ្ចេញរថយន្តទំនើប ឡេខុស ឡឃ៥៧០ ពណ៌ស ស៊េរីថ្មី តម្លៃជាង២០ម៉ឺនដុល្លារ ជិះយ៉ាងកាលីព ស្របពេល ដែលតារាជាច្រើនបានសម្ងំដេកផ្ទះស្អាត ព្រោះតែកូវីដ-១៩ នាំឱ្យពួកគេគ្មានការងារធ្វើបាត់បង់ ប្រាក់ចំណូលស្ទើរតែទាំងស្រុងនោះ។

យ៉ាងណា សូ ដានីតា ថា ការមានរថយន្តទំនើប ឡេខុស ឡឃ៥៧០ ពណ៌ស តែ១គ្រឿងនេះមិនទាន់គ្រប់គ្រាន់ឡើយសម្រាប់រូបនាង ព្រោះនាងត្រូវការរថយន្តប្រភេទនេះ១គ្រឿងថែមទៀត ជាពណ៌ខ្មៅ ទុកគ្រាន់ជិះឆ្លាស់គ្នា។

អ្នកយកព័ត៌មានយើង បានព្យាយាមទាក់ទងទៅសូ ដានីតា ប៉ុន្តែនាងថា កំពុងថតសម្តែងមិនទាន់ អាចឆ្លងឆ្លើយបានឡើយ។

ប៉ុន្តែទោះជាសូ ដានីតា ជិះរថយន្ត១គ្រឿងមានតម្លៃស្មើផ្ទះវីឡា១ខ្នងក្តី ក៏នាងហាក់ដូចជាគ្មានសេចក្តីសុខគ្រប់គ្រាន់ដែរពេលនេះ ដោយនាងបញ្ចេញសារទាំងតូចចិត្តថា មនុស្សដែលនាងស្រលាញ់បំផុត ដូចជាឪពុកនិងម្តាយ រួមទាំងគូស្នេហ៍ទៀត សុទ្ធតែចាកចោលនាង ហេតុនេះហើយនាងមានតែត្រៀមចិត្តកាយាដើម្បីរស់នៅម្នាក់ឯងតទៅទៀត។

ការអះអាងបែបនេះ បញ្ជាក់ថា សូ ដានីតា មានអារម្មណ៍ឯកោខ្លាំងណាស់ ពិសេសនៅពេលដែលនាងមានរថយន្តជិះតាមចិត្តខ្លួនឯងស្រលាញ់ហើយ ប៉ុន្តែមនុស្សពិសេសបំផុតរបស់នាង មិននៅក្បែរខ្លួននាងទៀតឡើយ។

ដោយឡែក ការបែកបាក់ស្នេហាជាបន្តបន្ទាប់ បានធ្វើឱ្យនាងមានអារម្មណ៍ថា គ្មានអ្នកណាស្នេហ៍នាងស្មោះនោះទេ អ៊ីចឹងហើយបានជានាងអាចនឹងសាងជីវិតថ្មី តាមរយៈការរៀនរស់នៅតែម្នាក់ឯងជារៀងរហូត។

ទោះជាមើលទៅសូ ដានីតា ហាក់កម្សត់និងឯកោយ៉ាងណា ក៏ពេលនេះនាងមិនមែនអត់លុយទេ ព្រោះនាងទិញរថយន្ត១គ្រឿង ថ្លៃជាង២០ម៉ឺនដុល្លារ ហើយកំពុងរៀបចំគម្រោងទិញរថយន្តតម្លៃនេះ ថែម១គ្រឿងទៀតផងដែរ ដែលតារាផ្សេងៗទៀតពិបាកធ្វើតាមនាង៕

RELATED ARTICLES