Friday, April 26, 2024
Homeព័ត៌មានជាតិស្រីស្អាតលក់ឡេ ឡាយវីដេអូសិចស៊ី សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្រាប់តែនាងតបវិញថា "ចង់ជួបលោកស្នងការដែរ"

ស្រីស្អាតលក់ឡេ ឡាយវីដេអូសិចស៊ី សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្រាប់តែនាងតបវិញថា “ចង់ជួបលោកស្នងការដែរ”

ស្ត្រីរូបស្រស់សិចស៊ីម្នាក់ ដែលជាអ្នកឡាយវីដេអូលក់ផលិតផលតាមអនឡាញ ត្រូវបានលោកស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវនាំខ្លួននារីរូបស្រស់នោះមកសួរនាំ ដែលហ៊ានផ្គើននឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន។

យោងតាមគណនីហ្វេសប៊ុកលោកផែង វណ្ណៈ បានបង្ហោះសារមុននេះបន្តិចថា ”ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រងនគរបាលជាតិ​ និងជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានឲ្យដឹងនៅមុននេះបន្តិចថា​ ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ បានកំពុង​បញ្ជា​ឲ្យការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បើកការស្រាវជ្រាវដើម្បី​នាំខ្លូន​ម្ចាស់​គណនី​ហ្វេសប៊ុក​ ឈ្មោះ​ Saran Narita ដែល​បានបង្ហោះ​រូបវីដេ​អូសិចស៊ី​ហួសហេតុ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​។ ជា​ពិសេស​ បំពាន​នឹង​អនុសាសន៍​ណែនាំ​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ដែល​មិនអនុញ្ញាតឲ្យអ្នកលក់​តាម​អនឡាញ​ ឡាយលក់ផលិតផលរបស់ខ្លួន​បញ្ចេញ​ភាព​សិចស៊ី​ហួសហេតុ​នោះទេ​។

សង្ឃឹមថា​ ព្រាយ​ ហ្វេសប៊ុក​ ទើបនឹងរះនេះ​ នឹងបានចូលមកវាស់កំពស់​ឆាប់​ៗមិនខាន​”។

បន្ទាប់ពីបង្ហោះសារបានបន្តិច ម្ចាស់គណនីហ្វេសប៊ុក Saran Narita បានបង្ហោះសារថា “ស្វាគមន៍ដោយក្តី រីករាយ នៅបុរីប៉េង ហួត បឹងស្នោ លោកផែង វណ្ណៈ 087 400000.

ព័ត៌មានបន្ថែម ឣត់ Sexy ទេ ពូ. ពូខុសហើយ. ពូហ្នឹងលួចមើល messenger ខ្ញុំម៉ង បានថា sexy  គាត់ច្រឡំមាត់”។

ភ្លាមនោះ ក៏មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Long Othdomsokha បានចូល Comment ថា “ឮថា នាយឧត្តមសេនី ស ថេត កំពង់តាមរកចាប់វាស់កំពស់ផង សូមប្រយ័ត្នផង បើជាយោបល់ខ្ញុំវិញ ឡាយសុំទោសគេទៅ កុំឲ្យមានរឿងធំអី ប្អូនស្រី”។ ស្រាប់តែកញ្ញា Saran Narita បាន Comment តបវិញថា ”ចង់ជួបគាត់ ទៅវាស់កម្ពស់ ឲ្យដឹងថាខ្ពស់”។

ម្ចាស់គណនីហ្វេសប៊ុក Saran Narita ក៏បានបង្ហោះសារបន្ថែមថា “ជ័យយោ ក្តីស្រមៃបាន សម្រេច”៕

RELATED ARTICLES