Wednesday, April 24, 2024
Homeតារាខ្មែរអ្នកនាងសុគន្ធ និសា គាំង... ទើបមិនទាន់ហ៊ានយកកូន

អ្នកនាងសុគន្ធ និសា គាំង… ទើបមិនទាន់ហ៊ានយកកូន

អ្នកនាងសុគន្ធ និសា បានរៀបការជាង២ឆ្នាំទៅហើយ ប៉ុន្តែពេលនេះនាងនៅតែមិនទាន់ពពោះទេ ដែលធ្វើឱ្យគម្រោងយកកូនត្រូវជាប់គាំង ព្រោះតែនាងមិនទាន់ទទួលបានវីសាពីស្ថានទូតអាមេរិក ដើម្បីផ្តល់កំណើតឱ្យកូនដំបូងលើទឹកដីនោះបានឡើយ នាំឱ្យស្វាមីរបស់នាង លោកចៅ សម្បត្តិ ហៅសាំបា ពិបាកទ្រាំយ៉ាងខ្លាំង ព្រោះគ្មានកូនបីប្រលែងលេងតាមចិត្តចង់…។

សុគន្ធ និសា ចង់បានកូន ប៉ុន្តែមិនទាន់ហ៊ានពពោះ ទើបធ្វើឱ្យបំណងបីកូនប្រលែងលេង បែរជាត្រូវអាក់ខានរហូតដល់ជាង២ឆ្នាំមកនេះ ខណៈដែលមិត្តរួមអាជីពរបស់នាង គឺឱក សុគន្ធកញ្ញា រៀបការបានតែជាង៦ខែប៉ុណ្ណោះ ក៏មានកូនប្រុសម្នាក់ឱបថើបទៅហើយ។

ចំពោះការមិនទាន់បានកូន១នេះ ដោយសារតែសុគន្ធ និសា បានរៀបគម្រោងយកកូនលើទឹកដីអាមេរិក ដែលសម្រាលភ្លាមបានសញ្ជាតិភ្លែតតែម្តង ទើបនិសា រៀបការ២ឆ្នាំកន្លះទៅហើយ នៅតែគ្មានកូនដូចគេ។

ទោះជាយ៉ាងណា សុគន្ធ និសា អាចនឹងត្រូវបានផ្លាស់ប្តូរចិត្តជាមិនខាន ប្រសិនបើនាងនៅតែមិនទាន់ បានសិទ្ធិទៅរស់នៅស្របច្បាប់លើទឹកដីអាមេរិកទៀតនោះ នាងនឹងរៀបគម្រោងយកកូនសាជាថ្មីមិនខាន ព្រោះតែស្វាមីរបស់នាងចង់បានកូនខ្លាំង ខណៈដែលនិសា ក៏ជាអ្នកចូលចិត្តកូនក្មេងខ្លាំងណាស់។

សុគន្ធ និសា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា មិនមែនជារឿងខ្លាចមានកូនទៅធ្លាក់កូដក្នុងអាជីព ចម្រៀងនោះទេ ប៉ុន្តែរឿងដែលនាងមិនទាន់យកកូននៅពេលនេះ ដោយសារតែចាំបានវីសាពីទូតអាមេរិក ហើយនាងចេញទៅរស់នៅតាមប្តីយកកូននៅទីនោះតែម្តង។

ប៉ុន្តែរហូតមកដល់ពេលនេះជិត៣ឆ្នាំទៅហើយ ដែលនិសា នៅតែមិនទាន់បានវីសាដដែល ស្របពេលដែលមានព័ត៌មានថា នាងធ្លាប់ហែហមបក្ស១ ក្នុងយុទ្ធនាការបោះឆ្នោត ទើបទូតអាមេរិក ពន្យារពេលទម្លាក់វីសាឱ្យនាងបែបនេះ ដែលខុសពីអ្នកនាងវ៉េត រតនា និងសារ៉ាយ សក្ខណា ជាដើម រៀបការហើយចេញទៅរស់នៅអាមេរិក ភ្លែតតែម្តង។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ជាមួយអាណិកជនខ្មែរ មកពីរដ្ឋឡូវែល សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ដែលជានាយកផ្នែកប្រតិបត្តិ របស់ក្រុមហ៊ុនមែនញូឡាយ ប្រចាំនៅកម្ពុជា។

ក្រោយមានស្វាមី និសា មិនផ្តោតទៅលើអាជីពចម្រៀងទាំងស្រុងតែមួយផ្នែកទេ ដោយពេលនេះ នាងងាកមកធ្វើជំនួញ តាមរយៈការបើកហាងលក់ គុយទាវខ្ចប់, កាហ្វេ និងមីឆឹង ជាដើម។

ដោយឡែក ស្វាមីរបស់និសា ជាអ្នកនៅគាំទ្រ និងផ្តល់កម្លាំងចិត្តគ្រប់យ៉ាងឱ្យនាង ក្រោយពីនិសា ប្រាប់ហេតុផលទៅស្វាមីថា នាងមិនអាចឈប់ពីសិល្បៈ ដែលខំប្រឹងតស៊ូជាង១០ឆ្នាំមកហើយនោះបានទេ៕

   ហ៊ឹម វិចិត្រ

RELATED ARTICLES