Wednesday, April 24, 2024
Homeតារាខ្មែរអ្នកនាងស៊ឹម សូលិកា នាំស្វាមី ទៅចូលរួមថ្ងៃចេញខែកូនប្តីចាស់

អ្នកនាងស៊ឹម សូលិកា នាំស្វាមី ទៅចូលរួមថ្ងៃចេញខែកូនប្តីចាស់

ស៊ឹម សូលិកា បានដឹកដៃប្ដីថ្មី លោកអេង រិទ្ធី ទៅបីប្រលែងលេងកូនអតីតប្ដីនាង លោកសៅ ភីរៈ ដែលចេញខែកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០​​ ហើយទាំងនាង​ និងលោករិទ្ធី សុទ្ធតែបានបង្ហាញកាយវិការស្រលាញកូនលោកភីរៈ ដោយឱបថើបដូចកូនបង្កើតអីចឹង។

សូលិកា បានហៅអតីតប្ដីថា ជាពុក ហើយនាងបញ្ចេញសារបង្កប់ការស្រលាញ់កូនប្ដីចាស់ថា ”កូនប្រុសពៅរបស់ម៉ែពុក ចេញខែហើយ ជិតកំលោះហើយ សែនស្រលាញ់ពេញបេះដូងថ្លើមប្រម៉ាត់”។ នាងថា កូនស្រីច្បងរបស់នាងជាមួយលោកសៅ ភីរៈ ឈ្មោះសុកាន ភរីៈណុច ដែលកើតនៅថ្ងៃទី៨ ខែវិច្ឆិកា ចំណែកប្អូនកូននាង ឈ្មោះសុកាន ភីរៈយុទ្ធ កើតនៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២០។

សូលិកា បន្តថា កូនទាំង២នាក់នេះ ឪពុករបស់នាង លោកស៊ឹម សុខា ពេលបានដឹងហើយ ប្រាកដជាពេញចិត្ត ព្រោះឈ្មោះរបស់មនុស្សពីរនាក់ ដែលឪពុកនាងបានរៀបចំត្រៀម ដាក់បន្ដពូជ បានកើតចេញជារូបរាង បើទោះជាត្រូវរង់ចាំរហូតដល់២០ឆ្នាំក្ដី។

គួររំលឹកថា កាលពីថ្ងៃទី៣១ ខែឧសភា ស៊ឹម សូលិកា បាននាំប្ដីថ្មី លោកអេង រិទ្ធី ទៅទិញកាដូយកទៅជូន និងសួរសុខទុក្ខភរិយាអតីតប្ដីនាង លោកសៅ ភីរៈ ដែលសម្រាលកូននៅមន្ទីពេទ្យ ដែលធ្វើឲ្យទំនាក់ទំនង និងមិត្តភាពក្រុមគ្រួសារទាំង២នេះ ដូចគ្រួសារតែមួយ។

ដោយឡែក លោកសៅ ភីរៈ វិញ ក៏ធ្លាប់នាំប្រពន្ធថ្មីទៅទទួលភ្ញៀវមង្គលការអតីតប្រពន្ធស៊ឹម សូលិកា ដែលរៀបការជាមួយលោកអេង រិទ្ធី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ផងដែរ។

ថ្មីៗនេះដែរ លោកភីរៈ ក៏បាននាំប្រពន្ធថ្មីទៅចូលរួមខួបកំណើតលោករិទ្ធី ហើយលោកថែមទាំងត្រូវបានសូលិកា ថើបថ្ពាល់នៅចំពោះមុខលោករិទ្ធី ដែរ ប៉ុន្តែប្ដីថ្មីរបស់នាងនេះមិនចេះប្រចណ្ឌឡើយ។

ថ្វីត្បិតតែស៊ឹម សូលិកា បង្ហាញកាយវិការស្រលាញ់កូនង៉ាអតីតប្ដីខ្លាំងមែន ប៉ុន្ដែពេលនេះនាងមិនទាន់ពពោះកូនដំបូងឲ្យលោកអេង រិទ្ធី នោះទេ។ លោករិទ្ធី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា លោកនិងភរិយាចង់យកកូនតាមការគម្រោងការច្បាស់លាស់ មិនមែនយកកូនដោយចៃដន្យឡើយ៕

RELATED ARTICLES