Saturday, April 20, 2024
Homeកីឡាអន្ដរជាតិEric Dier ជាប់បម្រាម៤ប្រកួត ដោយសារធ្វើទង្វើបែបនេះដាក់អ្នកគាំទ្រ

Eric Dier ជាប់បម្រាម៤ប្រកួត ដោយសារធ្វើទង្វើបែបនេះដាក់អ្នកគាំទ្រ

ខ្សែការពារ Eric Dier ក្លឹប Totenham ត្រូវបានសមាគមបាល់ទាត់អង់គ្លេស FA ពិន័យមិនឱ្យចូលរួមប្រកួតចំនួន៤លើក និងពិន័យជាប្រាក់ជាង៦ម៉ឺនដុល្លារ ពីបទប្រឈមមុខជាមួយអ្នកគាំទ្រ បន្ទាប់ពីក្រុមរបស់លោកធ្លាក់ចេញពីការប្រកួតពានរង្វាន់ FA Cup។

ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃ ទី០៤ ខែមីនា ក្នុងអំឡុងពេលប្រកួតជាមួយក្លឹប Norwich។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់ FA បានឱ្យដឹងថា យោងតាមមាត្រា E3  បានរកឃើញថា ខ្សែការពារ Eric Dier បានប្រព្រឹត្តមិនសមរម្យឡើងទៅលើរបងប្រឈមមុខជាមួយអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីប្រកួតចាញ់ Norwich។

ទាក់ទងនឹងការចោទប្រកាន់របស់ FA កីឡាកររូបនេះបានសារភាពកំហុស ប៉ុន្តែបានបដិសេធទង្វើរបស់ខ្លួថាជាមិនមែនជាគំរាមកំហែង។

កីឡាករខ្សែការពារ Eric Dier

ការដាក់ទណ្ឌកម្មនេះបានធ្វើឱ្យលោក  Jose Mourinho មិនសប្បាយចិត្ត។ ហើយកាលពីពេលថ្មីៗ លោក Jose Mourinho បាននិយាយថា ខ្ញុំមិននឹកស្មានថា Eric Dier ទទួលការដាក់ទណ្ឌកម្មនេះទេ បន្ទាប់ពីសមាគមបាល់ទាត់អង់គ្លេស ជ្រើសរើសយកការមិនដាក់ទណ្ឌកម្មទៅលើកីឡាករ Matteo Guendouzi ពីបទប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធ Neal Maupay របស់ក្លឹប Brighton ។

អវត្តមានរបស់ក្លឹបខ្សែការពារ Eric Dier បានធ្វើឱ្យក្លឹប Totenham កំពុងព្រួយបារម្ភសម្រាប់យុទ្ធនាការប្រកួតពានរង្វាន់អឺរ៉ុប នៅរដូវកាលក្រោយ ដោយសារតែកីឡាកររូបនេះជាប់ជម្រើស១១នាក់ដំបូងរហូត៕

ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ដេត

RELATED ARTICLES