Friday, March 29, 2024
Homeកីឡាអន្ដរជាតិJose Mourinho ៖ ក្លឹប Tottenham មិនចាំបាច់ពង្រឹងខ្លាំងពេកទេ

Jose Mourinho ៖ ក្លឹប Tottenham មិនចាំបាច់ពង្រឹងខ្លាំងពេកទេ

បើទោះជាពេលនេះ ក្លឹប Tottenham ទំនងជាបាត់បង់កៅអីសម្រាប់ប្រកួត  Uefa Champion League រដូវកាលក្រោយយ៉ាងណាក៏ដោយ លោក Jose Mourinho បាននិយាយថា ក្លឹបរបស់លោកមិនចាំបាច់ពង្រឹងខ្លាំងពេកទេសម្រាប់រដូវកាលថ្មី។

ពាក្យថា មិនចាំបាច់ពង្រឹងក្លឹប មានន័យថា ក្លឹបនឹងមិនចំណាយលុយច្រើនទិញដូរកីឡាករ។ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ ធ្លាប់មានកៅអីប្រកួតពានរង្វាន់អឺរ៉ុប ចំនួន៤រដូវ កាលជាប់ៗគ្នា ហើយជាពិសេសឆ្នាំទៅមិញ បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ តែចាញ់ Liverpool ២-០។

កីឡាករក្រុមបាល់ទាត់ Tottenham

បច្ចុប្បន្នក្លឹប Tottenham ស្ថិតនៅចំណាត់ថ្នាក់លេខ៧ ក្នុងតារាង មាន៩ពិន្ទុ ចាញ់ក្រុមលេខ៤ Cheleas ដែលស្ថិតនៅតំបន់ប្រកួតពានរង្វាន់  Uefa Champion League (ចំណាត់ថ្នាក់នេះមិនរាប់បញ្ចូលលទ្ធផលក្នុងជំនួបជាមួយ Sheff Utd)។

ទាក់ទងទៅនឹងការមិនទិញកីឡាករមកពង្រឹងក្លឹប លោក Jose Mourinho បានអះអាងថា មានធនធានគ្រប់គ្រាន់ហើយ ប៉ុន្តែយើងត្រូវពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែមទៀត៕

ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES