Friday, April 19, 2024
Homeព័ត៌មានជាតិក្នុងបុរីទាំងមូល ចោរចូលលួចស្រួលៗអីបែបនេះ ឲ្យពួកគាត់រស់នៅបែបណា?

ក្នុងបុរីទាំងមូល ចោរចូលលួចស្រួលៗអីបែបនេះ ឲ្យពួកគាត់រស់នៅបែបណា?

ភ្នំពេញ ៖ មានករណីចោរកម្មកើតឡើង ដោយជនសង្ស័យធ្វើសកម្មភាពលួចយករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា កូរ៉ូឡា ស៊េរីឆ្នាំ២០០១ ពាក់ស្លាកលេខ ២W-៤១៩៧ យកទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងប្រហែល២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅក្នុងបុរីមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ។

ទោះយ៉ាងណា ករណីខាងលើ គាត់ជាជនរងគ្រោះសង្ឃឹមតិចតួចណាស់ទៅលើសមត្ថកិច្ច ក្នុងការជួយស្រាវជ្រាវស្វែងរករថយន្តរបស់គាត់ឱ្យឃើញមកវិញនោះ បើទោះបីជាមានទាំងវីដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីសកម្មភាពជនសង្ស័យក៏ដោយ ព្រោះមិនដឹងថា សមត្ថកិច្ចអាចចាប់ជនសង្ស័យ យកមកផ្តន្ទាទោសបានដែរ ឬយ៉ាងណានោះទេ? ដើម្បីឱ្យគាត់ជាជនរងគ្រោះស្ងប់ចិត្ត។

តាមប្រភពព័ត៌មាន បានប្រាប់ឱ្យដឹងដែរថា ក្នុងបុរីទីតាំងខាងលើមានសកម្មភាពចោរចូលលួចគាស់ជាញឹកញយណាស់ ប៉ុន្តែមិនដែលចាប់បានជនសង្ស័យម្តងណាទ្បើយ។

ដោយសារតែកើតមានអំពើចោរកម្មតាមបុរីច្រើនបែបនេះ ហើយទើបប៉ុន្មានថ្ងៃមុននេះ លោកអភិបាលរាជធានីភ្នំពេញ ក៏ដូចជាលោកស្នងការ បានអំពាវនាវឱ្យម្ចាស់បុរី ចាត់ចែងឱ្យមានសន្តិសុខ ការពារយាមកាមឱ្យបានតឹងរ៉ឹងដើម្បីសន្តិសុខ និងសុវត្ថិភាពសម្រាប់អ្នករស់នៅក្នុងបុរី រួមចំណែកជួយដល់សមត្ថកិច្ច៕

RELATED ARTICLES