Wednesday, April 24, 2024
Homeតារាខ្មែរគឹម លីហ្សា រកស៊ីតាមអនឡាញ ស្រាប់តែប្រកាន់ជំហរចំពោះអ្នករកស៊ីដូចគ្នាថា...

គឹម លីហ្សា រកស៊ីតាមអនឡាញ ស្រាប់តែប្រកាន់ជំហរចំពោះអ្នករកស៊ីដូចគ្នាថា…

តារាកូន២ គឹម​ លីហ្សា បានមករស់នៅស្រុកកំណើតវិញ ក្រោយពីមានប្ដីជាអាណិកជនខ្មែរ នៅអូស្រា្ដលី ជិត៧ឆ្នាំហើយ ពេលនេះនាងរកស៊ីតាម Online​ដូចតារាស្រីមួយចំនួនទៀតដែរ។

យ៉ាងណា លីហ្សា ប្រកាន់ជំហរថា នាងនឹងមិនធ្វើសង្រ្គាមជាមួយអ្នករកស៊ីតាម Online ណាដែលមានអាជីពដូចគ្នានោះទេ ពិសេសគឺតារាៗតែម្ដង ហេតុនេះហើយទោះជាមានទីផ្សារប្រហាក់ប្រហែលគ្នាក្ដី ប៉ុន្ដែនាងនិងមិត្តភក្ដិនៅតែរាប់អានគ្នាជាធម្មតា ហើយនាងថែមទាំងទៅចូលរួមកម្មវិធីពួកម៉ាកដើម្បីអបអរសាទរទៀតផង ទោះជាអ្នកទាំងនោះមានមុខជំនួញស្រដៀងនាងក្ដី។

ជាក់ស្ដែងដូចជាកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នាងបានទៅចូលរួមកម្មវិធីសម្ពោធហាងថ្មីរបស់អ្នកនាងអែន ជី ផងដែរ ព្រោះនាងធ្លាប់រាប់អានគ្នាជាច្រើនឆ្នាំមកហើយ។

គឹម លីហ្សា មិនកំណត់ថា ពេលណាទើបនាងត្រូវវិលត្រឡប់ទៅប្រទេសអូស្រា្ដលី វិញនោះទេ ប៉ុន្ដែពេលមកដល់ស្រុកវិញលើកនេះ​ គេឃើញនាងប្រឹងប្រែងសម្រុកអាជីពតាម​ Online ច្រើនជាងមុន។ ដោយឡែក ទាក់ទងសកម្មភាពថ្មីៗនៃការងារសិល្បៈនោះ នាងគ្មានការថតសម្ដែងអ្វីដែលគួរឲ្យចាប់អារម្មណ៍ដូចមុនទៀតឡើយ។

គួររំលឹកថា គឹម លីហ្សា បានរៀបការកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ ជាមួយអាណិជនខ្មែរ មកពីអូស្រា្ដលី លោកគីវ វុទ្ធី ហើយពេលនេះពួកគេមានកូនប្រុស២នាក់។

លីហ្សា នៅមិនទាន់មានសម្រក់ធ្លាក់ចុះនោះទេ ហើយដោយសារតែកូវីដ-១៩ នៅមិនទាន់ស្ងាត់ ទើបនាងសម្ងំនៅតែក្នុងស្រុក មិនដឹងថ្ងៃណាវិលត្រឡប់ទៅអូស្រា្ដលី វិញឡើយ។

លីហ្សា ស្ថិតក្នុងចំណោមតារាដែលយកប្ដីជាអាណិកជនខ្មែរ នៅអូស្រា្ដលី មានដូចជា អ្នកនាងដាញ់ ម៉ូនីកា ,អឿន ដាលីស និងសុខ ច័ន្ទណានូ ជាដើម៕

RELATED ARTICLES