Friday, April 26, 2024
Homeព័ត៌មានជាតិជនសង្ស័យបានសារភាព ពិតជាបានប្រព្រឹត្តមែន នៅចំពើមុខប៉ូលិស

ជនសង្ស័យបានសារភាព ពិតជាបានប្រព្រឹត្តមែន នៅចំពើមុខប៉ូលិស

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពគាស់ដំបូលហាងជួសជុលទូរស័ព្ទ១កន្លែង និងលួចយកទូរស័ព្ទ ព្រមទាំងគ្រឿងបន្លាស់បានជាច្រើនគ្រឿង។

ជនរងគ្រោះដែលជាម្ចាស់ហាងទូរស័ព្ទខាងលើ មានឈ្មោះស្ងួន ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅផ្សាររាត្រី ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគាត ពិសី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កងរាជអាវុធហត្ថក្រុងដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង១ក្រុម ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះគាត ពិសី កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ដោយដកហូតបានវត្ថុតាងសរុប ទូរស័ព្ទ និងអាយផេត ចំនួន១៦គ្រឿង និងគ្រឿងបន្លាស់មួយចំនួនទៀត។

លោកនួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ដំបូលហាងជួសជុលទូរស័ព្ទ១កន្លែង ហើយចូលយកទូរស័ព្ទ និងគ្រឿងបន្លាស់ពិតប្រាកដមែន។

ដោយផ្អែកលើចម្លើយសារភាពរួមទាំងមានវត្ថុតាងផងនោះកម្លាំងជំនាញអាវុធហត្ថខេត្តការិយាល័យបទល្មើសព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យ និងវត្ថុតាងបានទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES