Friday, April 19, 2024
Homeព័ត៌មានជាតិនារីក្មេង ទម្លាយរឿងស្នេហា សង្សារចោលដបស្រា លាភ្លើងពណ៌

នារីក្មេង ទម្លាយរឿងស្នេហា សង្សារចោលដបស្រា លាភ្លើងពណ៌

ខេត្តព្រះសីហនុ ៖ នារីវ័យក្មេងម្នាក់បានទម្លាយរឿងផ្ទាល់ខ្លួន ដែលខំតស៊ូសន្សំលុយតាំងពីមិនទាន់ចេះរកស៊ី រហូតបែកគំនិតរកស៊ីលក់ផលិតផលអនឡាញ សន្សំបានលុយទិញឡានទំនើបជិះ ជាពិសេស នាងអរគុណបុរសជាសង្សារ (គូដណ្តឹង) ដែលហ៊ានលះបង់ដើម្បីស្នេហា ព្រមចោលដបស្រា លាភ្លើងពណ៌ ផ្សែងកញ្ឆា មកធ្វើជាអ្នកដឹកជញ្ជូនអីវ៉ាន់ឱ្យនាង។

នារីវ័យក្មេងខាងលើ មានឈ្មោះសកល ច័ន្ទលាភ អាយុជាង២០ឆ្នាំ។ ចំណែកបុរសជាគូដណ្តឹង មានឈ្មោះមុនី មានវ័យជាង២០ឆ្នាំដូចគ្នា រស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អ្នកទាំងពីរបានភ្ជាប់ពាក្យកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

នារីខាងលើបានបង្ហោះរូបភាពនាងនិងបុរសជាគូដណ្តឹង ជាមួយរថយន្ត ម៉ាក Toyata Pruis ស៊េរីឆ្នាំ២០១០ តម្លៃជាង២ម៉ឺនដុល្លារ ដែលនាងទើបទិញថ្មី ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ជាមួយសំណេរថា “អរគុណកាដូសម្រាប់ឆ្នាំនេះ ៥០% នៃការរកស៊ី ៣០% លុយសន្សំពីការធ្វើការងារប៉ុន្មានឆ្នាំនេះ ២០% លុយសន្សំតិកតក់កាលនៅរៀន លុយទាំង នេះបានមកពី១៥ដុល្លារ ដែលសន្សំលុយការបង់គួរសាលា កាលនៅរៀន។ អរគុណម៉ាក់ប៉ាដែលឱ្យលុយកូនទៅសាលា អរគុណលោកគ្រូ អ្នកគ្រូ ដែលមិនយកថ្លៃបង់គួរពេញថ្លៃ”។

នារីដដែលបានសរសេរបន្តថា “Mony  ក៏មិនភ្លេចតួប្រុសម្នាក់នេះដែរ អរគុណបងណាដែលចោលដបស្រា ភ្លើងពណ៌ ផ្សែងកញ្ឆា មកកាន់សំបកកេស ស្កុត ថង់ បញ្ជីអីវ៉ាន់ ដឹកកេស លើកអីវ៉ាន់ មកក្លាយជាពូ Delivery  សម្រាប់អូនណា៎! សង្ឃឹមថា យើងនឹងកាន់ដៃគ្នាទៅរកបេសកកម្មទីបី បន្តទៀត។ កាដូនៃជីវិត my second mission Done 06.08. 2020”។

មុនពេលឈានដល់ពិធីភ្ជាប់ពាក្យ ភាគីស្រីឈ្មោះសកល ច័ន្ទលាភ ក៏បានបញ្ជាក់ពីការតស៊ូលះបង់របស់បុរសជាសង្សារថា “ជ្រើសខ្ញុំជាគូ ពិបាកតិចហើយ! ព្រឹកឡើងត្រូវក្រោកពីព្រឹក មុនទៅធ្វើការ Say Good Morning!  ត្រូវទិញអីឱ្យញ៉ាំគ្រប់ពេល រើសបានតាមចិត្ត មិនថាផ្លូវស្ទះ រវល់ក៏ឆ្លៀតយកឱ្យញ៉ាំ ថ្ងៃខ្លះក៏ត្រូវខ្ញុំរករឿងទាំងគាត់អត់ខុស

រៀងរាល់ថ្ងៃ ក៏ Delivery អីវ៉ាន់ ទាំងភ្លៀងទាំងក្តៅ ថ្ងៃខ្លះ ក៏ត្រូវ Late time study Cuz Bc Delivery ថ្ងៃ Day off ក៏ត្រូវ Delivery ថ្ងៃខ្លះក៏ញ៉ាំក្នុងហាង ថ្ងៃខ្លះក៏ញ៉ាំតាមចិញ្ចើមថ្នល់ ក៏មិនសូវរើស ឆ្លៀតលក់ ឆ្លៀតរៀន ឆ្លៀត Relax ខ្លះ សួរថាហត់អត់? គាត់ថា ស្នាមញញឹមមួយនេះជាក្តីសុខហើយ…”៕

RELATED ARTICLES