Friday, April 19, 2024
Homeតារាខ្មែរប៉ាច គីមមួយ សម្រេចបំណងទិញ Lexus LX 570 ?

ប៉ាច គីមមួយ សម្រេចបំណងទិញ Lexus LX 570 ?

អ្នកមេម៉ាយគ្មានកូន១គ្រាប់ អ្នកនាងប៉ាច គីមមួយ ធ្លាប់សារភាពថា នាងក៏ស្រលាញ់រថយន្ដទំនើបៗ ដូចជា Lexus LX570 និង Range Rover ដែរ ប៉ុន្ដែនាងធ្វើទៅតាមលទ្ធភាពដែលខ្លួនអាចមាន គឺមិនត្រូវការជំនួយពីប្រុសណាម្នាក់ដើម្បីជាថ្នូរនៃការដោះដូរអ្វី១ឡើយ។ នាងថា គេឲ្យអ្វីមួយ មិនមែនគេឲ្យដោយស្រួលៗនោះទេ គឺច្បាស់ជាមានចំណងអ្វីមួយដែរជាមិនខាន អីចឹងហើយបានជានាងមិនត្រូវការអ្នកឧបត្ថម្ភ។

បើទោះជាអ្នកនាងប៉ាច គីមមួយ ស្រលាញ់រថយន្ដដែលមានតម្លៃ១គ្រឿង ដល់ទៅជាង២០ម៉ឺនដុល្លារយ៉ាងណាក៏ដោយ ប៉ុន្តែពេលនេះនាងជិះត្រឹមរថយន្ដ Prius ដែលមានតម្លៃត្រឹមជាង១ម៉ឺនដុល្លារប៉ុណ្ណោះ ហើយគីមមួយ ថែមទាំងជាប់រ៉ាប់រងគ្រួសារ និងត្រូវបង់ផ្ទះរំលស់ជារៀងរាល់ខែ រយៈពេល១០ឆ្នាំ សម្រាប់ផ្ទះ១ល្វែង នៅផ្លូវចំការដូង ខណ្ឌមានជ័យ។

ការដែលស្រីស្អាតសុខចិត្តលំបាកខ្លួនបែបនេះ ដោយសារតែនាងបានប្រកាសថា នាងស្នេហាតែប្រុសក្មេងៗទេ បើប្រុសវ័យចំណាស់ នាងមិនបេតីឡើយ ទើបធ្វើឲ្យគីមមួយ គ្មានគូស្នេហ៍ជួយជ្រោមជ្រែងបែបនេះ ខណៈដែលបុរសដែលចង់ឧបត្ថម្ភទិញផ្ទះ និងរថយន្ដទំនើបឲ្យនាង សុទ្ធតែជាប្រុសវ័យចំណាស់។

ទោះជាយ៉ាងណា ពេលនេះ គីមមួយ ក៏មិនទុកបេះដូងឲ្យនៅទំនេរដែរ គឺនាងមានម្ចាស់ចិត្តថ្មីទៀតហើយ។ បុរសស្ម័គ្រចិត្តចូលមកស្អំរបួសនាង គឺប្រុសក្មេងរូបសង្ហា លោកសយ រតនៈ ដែលគេសង្ស័យថា ពួកគេបានទិញផ្ទះបង់រំលស់រួមគ្នាទៀតផង ប៉ុន្តែគីមមួយ ប្រកែក ស្របពេលដែលរតនៈ ថា រូបគេមិនទាន់គិតគូររឿងរៀបការជាមួយអូនគីមមួយ ឡើយ។

ទោះជាពេលនេះ​ អ្នកនាងប៉ាច គីមមួយ មិនទាន់សម្រេចបំណងទិញរថយន្ដ Lexus LX570 មែន ប៉ុន្តែគេឃើញនៅឆ្នាំ២០២០នេះ មានតារាស្រីដល់ទៅ១១ដួងហើយ ដែលជិះរថយន្ដថ្លៃស្មើវីឡា១ខ្នងនេះ ប្រជែងគ្នា ក្នុងនោះមានដូចជា អ្នកនាងយក់ ថិតរដ្ឋា , ស៊ឹម សូលិកា , សឿ សុធារ៉ា , លី ម៉ារីណា , ឈួន សុវណ្ណឆៃ , សួស វីសា , គង់ វង្សយ៉ាទី , សូដា នីតា , ពៅ លីដា , ម៉ាក សែនសូនីតា និងវ៉ាន់ វរល័ក្ខ ៕

RELATED ARTICLES