Saturday, April 20, 2024
Homeព័ត៌មានជាតិប្រពន្ធឈឺពោះសម្រាល ប្តីជូនទៅពេទ្យ កើតកូនភ្លោះ៣

ប្រពន្ធឈឺពោះសម្រាល ប្តីជូនទៅពេទ្យ កើតកូនភ្លោះ៣

ខេត្តព្រះសីហនុ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ឈឺពោះសម្រាល ក៏ត្រូវបុរសជាប្តី រួមនឹងក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញជួយសម្រាលដោយការវះកាត់ ទីបំផុតក៏សម្រាលបានកូនភ្លោះដល់ទៅ៣នាក់ ប្រកបដោយសុវត្ថិភាពទាំងម្តាយទាំងកូន។

ករណីស្ត្រីមានផ្ទៃពោះសម្រាលកូនភ្លោះ៣នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចម្ការចេក)។

កូនភ្លោះទាំង៣នាក់ខាងលើ សុទ្ធតែជាកូនប្រុស មានឪពុកគឺជាកសិករ និងម្តាយគឺជាស្ត្រីមេផ្ទះ សព្វថ្ងៃមានលំនៅក្នុងក្រុងព្រះសីហនុ។

យោងតាមគណនីហ្វេសប៊ុករបស់លោកហ៊ុយ ប៊ុនឡេង បានបង្ហោះសាររៀបរាប់ថា “សូមអបអរសាទរ ស្ត្រីជាម្តាយ និងទារកភ្លោះចំនួន៣នាក់ ដែលគ្រូពេទ្យឆ្មបមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានជួយសម្រាលដោយការវះកាត់ទទួលបានជោគជ័យ សុវត្ថិភាពទាំងម្តាយនិងកូន នៅវេលាម៉ោងជាង២រសៀល ថ្ងៃ៣១ កក្កដា ២០២០។ គ្រូពេទ្យប្រាប់ថា កូនភ្លោះទាំង៣ គឺប្រុសទាំងនាក់ មានឪពុកជាកសិករ ម្តាយជាស្ត្រីមេផ្ទះ…”។

គួរបញ្ជាក់ថា កូនភ្លោះ៣ ត្រូវបានប្រសិទ្ធនាមថាជាកូន ជាចៅរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី និងតែងទទួលបានការជួយឧបត្ថម្ភពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាបន្តបន្ទាប់៕

RELATED ARTICLES