Tuesday, April 16, 2024
Homeតារាខ្មែរពេជ្រ សោភា លែងចង់កែច្រមុះ ពេលឃើញផ្ទាល់ភ្នែកបែបនេះ

ពេជ្រ សោភា លែងចង់កែច្រមុះ ពេលឃើញផ្ទាល់ភ្នែកបែបនេះ

ពេជ្រ សោភា ស្ទើរតែបានកែច្រមុះដោយជោគជ័យទៅហើយ ដោយកាលពីឆ្នាំមុន នាងបានជិះយន្ដហោះទៅដល់ហាងវះកាត់កែសម្រស់មួយកន្លែង នៅប្រទេសកូរ៉េខាងត្បូង តែដល់ពេលនាងឃើញផ្ទាល់ភ្នែក គេយកផ្លែកាំបិទនិងឡាមធ្វើជាអាវុធសម្រាប់ការច្នៃសម្រស់នោះ មើលទៅគូរឲ្យព្រឺសាច់ពេក​ទើបនាងសម្រេចចិត្តជិះយន្ដហោះមកដល់ស្រុកវិញ ដោយមិនបានកែកុនផ្នែកណាមួយឡើយ។

ដោយសារមិនដាច់ចិត្តព្រោះខ្លាចគេប្រើកាំបិត នាំឲ្យឈឺសាច់នោះ ទើបពេលនេះ សោភា លែងនឹកនាចង់កែខ្ទង់ច្រមុះទៀតហើយ គឺចង់រក្សារបស់ពីធម្មជាតិវិញ ខណៈដែលនាងអះអាងថា មួយតួខ្លួនរបស់នាង គឺនៅហ្ស៊ីន ១០០% តែម្ដង​គ្មានបានកែច្នៃដាក់សម្រស់សប្បនិមិ្មតណាមួយឡើយ។

សោភា ថា ​មុនចង់រឿងកែច្រមុះនោះ នាងមើលទៅនៅគិតថា​ខ្លួនឯងនៅខ្វះខាតត្រង់ខ្ទង់ច្រមុះ អីចឹងបានចង់កែឲ្យខ្ពស់ដូចគេហើយទៅធ្វើដល់កូរ៉េ ប៉ុន្ដែដោយសារតែចិត្តមិនដាច់ខ្លាចឈឺ​ ទើបនាងប្ដូរចិត្តលែងនឹកនាចង់ធ្វើវាទៀតហើយ នឹងសន្យាថា នៅតែរក្សារបស់ពីធម្មជាតិតទៅទៀត លែងមានគំនិតចង់កែកុនអីទៀតហើយ។

ក្រៅពីពេជ្រ សោភា តារានៅហង្សមាស ដែលបានកែខ្ទង់ច្រមុះដោយជោគជ័យ មានដូចជា អ្នកនាងឱក សុគន្ធកញ្ញា និងប៉ាច គីមមួយ ជាដើម ខណៈដែលតារាចម្រៀងមាស សុខសោភា , រ៉ាប៊ី , សុខ ពិសី ជាដើម ពួកគេសុទ្ធតែបានកែខ្ទង់ច្រមុះដោយជោគជ័យ។

ដោយឡែក ពេជ្រ សោភា វិញ នាងបន្ថែមថា កត្តាដែលនាងបរាជ័យក្នុងការកែខ្ទង់ច្រមុះនោះ គឺក្រៅពីខ្លាចឈឺដោយសារតែផ្លែកាំបិតនោះ អ្នកម្ដាយរបស់នាងក៏មិនអនុញ្ញាតឲ្យនាងកែសម្រស់នោះជាដាច់ខាតដែរ ហើយបើគាត់ដឹងថា នាងចង់កែសម្រស់ទោះជាផ្នែកណាមួយក៏ដោយ គាត់ដឹង គាត់វ៉ៃជាមិនខាន ដោយនាងនិយាយបែបលេងថា លែងចង់ហើយ ព្រោះខ្លាច ”ម៉ាក់ដឹងម៉ាក់វ៉ៃ”។

ពេជ្រ សោភា បានឈរជើងនៅផលិតកម្មរស្មីហង្សមាស រយៈពេល១៥ឆ្នាំមកហើយ ដែលមានបទចម្រៀងរាប់រយបទនៅផលិតកម្មមួយនេះ ហើយអ្វីដែលមហាជនបានសរសើរសោភា នៅពេលដែលហង្សមាស ប្រឹងលើកស្ទួយឱក សុគន្ធកញ្ញា ជាប្អូនថ្លៃលោកថៅកែនោះ ប៉ុន្តែសោភា ដែលគ្មានខ្សែ ឬជាប់សាច់ញាតិនៅផលិតកម្មនេះទេ ប៉ុន្ដែនាងនៅតែអាចរក្សាតំណែងជាតារាចម្រៀងស្ថិតក្នុងលំដាប់ Grade A ប្រដាមប្រសងជាមួយឱក សុគន្ធកញ្ញា និងតារាចម្រៀងសំនៀងផ្អែម មាស សុខសោភា។

ពេជ្រ សោភា កាន់តែឡើងកូដថែមទៀត នៅពេលដែលថ្មីៗនេះ អ្នកជំនាញសិល្បៈ លោកនូ ស៊ិប បានអះអាងថា បច្ចេកទេសនាំការច្រៀងរបស់នាងល្អជាងឱក សុគន្ធកញ្ញា បើទោះជាឥទ្ធិពលនៅហង្សមាស មិនដូចគ្នាក្ដី៕ ហ៊ឹម វិចិត្រ

RELATED ARTICLES