Wednesday, April 24, 2024
Homeព័ត៌មានជាតិមនុស្សមិនតិចទេ ចាញ់បោកគាត់តាមអនឡាញ... សូមប្រយ័ត្នទាំអអស់គ្នា

មនុស្សមិនតិចទេ ចាញ់បោកគាត់តាមអនឡាញ… សូមប្រយ័ត្នទាំអអស់គ្នា

ភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានបង្ហាញមុខនារីម្នាក់ដែលជាជនឆបោកប្រជាពលរដ្ឋ ចូលចិត្តទិញទំនិញតាមអនឡាញ ក្រោយពេលឃាត់ខ្លួននិងសាកសួរចប់នីតិវិធី រួចបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

បើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវបង្ក្រាបករណីឆបោកប្រាក់ពីប្រជាពលរដ្ឋចំនួន០៦នាក់ (៤នាក់ នៅរាជធានីភ្នំពេញ ១នាក់ នៅខេត្តកំពង់ស្ពឺ និង១នាក់ នៅខេត្តបន្ទាយមានជ័យ) តាមបណ្តាញសង្គមហ្វេកប៊ុក។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះជឿន សុខុន ហៅជឿន ស្រីមុំ ឬស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិតាដោល៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនសង្ស័យបានប្រើប្រាស់គណនីហ្វេកប៊ុកចំនួន០៣ គឺ “ពិភពម៉ូដ” “ស្នាដៃរាជិនីកំពូលសម្រស់” និង ” Srey Mum” ក្នុងការផ្សព្វផ្សាយលក់ផលិតផល ដូចជា ម៉ាសក៍ការពារវីរុស ឡេ និងផលិតផល ជាច្រើនទៀតដែលមានតម្លៃក្រោមទីផ្សារ ដើម្បីទាក់ទាញអតិថិជន ហើយជនសង្ស័យតម្រូវឱ្យអតិថិជនបង់ប្រាក់៥០ភាគរយជាមុន។ ប៉ុន្តែបន្ទាប់ពីបានទទួលលុយហើយ គាត់មិនបានប្រគល់ទំនិញឱ្យតាមការសន្យានោះទេ។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ផងដែរដល់បងប្អូនប្រជាពលរដ្ឋថា ប្រសិនបើបងប្អូនត្រូវបានឆបោក ដោយជនសង្ស័យដែលប្រើគណនីហ្វេកប៊ុកទាំង០៣ខាងលើនេះ សូមបងប្អូនរាយការណ៍ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដាក់បន្ទុកបន្ថែម។

សូមបងប្អូនប្រុងប្រយ័ត្នល្បិចបោកប្រាស់របស់ជនល្មើស ដែលប្រើគ្រប់រូបភាព ហើយសមត្ថកិច្ចចាប់បានករណីខាងលើ បង្ហាញឱ្យបងប្អូនឃើញជាមេរៀន៕

RELATED ARTICLES