Thursday, March 28, 2024
Homeតារាខ្មែរសុខ ពិសី កាន់តែស្រកសាច់

សុខ ពិសី កាន់តែស្រកសាច់

ខណៈដែលនៅរដូវកូវីដ-១៩នេះ ទាំងតារាចម្រៀងនិងសម្ដែងភាគច្រើន សុទ្ធតែមានព្រលឹងជាងមុន ព្រោះមិនសូវមានការងារធ្វើនោះ ស្រាប់តែតារាសាច់សខ្ចីដូចបណ្ដូលចេក កញ្ញាសុខ ពិសី ឯណោះវិញ កាន់តែស្រកសាច់រាងស្វែលទៅៗ រហូតដល់អ្នកគាំទ្រថា នាងស្អាតដូចតុក្តតាទៀតផង។

ប៉ុន្ដែអ្នកខ្លះទៀតថា ពិសី ហាក់ស្រកគីឡូជ្រុលបន្ដិចហើយ រហូតមើលសឹងតែមិនស្គាល់ទេ ហេតុនេះហើយគេចង់ឃើញនាងមានសាច់ជាងនេះបន្ដិចវិញ។

ទោះជាយ៉ាងណា ការស្រកទម្ងន់របស់ពិសី នៅពេលនេះ គឺកាន់តែធ្វើឲ្យនាងត្រូវប៉ាន់ជាងមុន ដោយសារតែក្រុមហ៊ុនស្ពតចាប់អារម្មណ៍ចង់បាននាងធ្វើជាទូតសុច្ឆន្ទៈរបស់គេ។

សុខ ពិសី បញ្ចេញសារថា នាងកំពុងតែចរចារជាមួយក្រុមហ៊ុនមួយក្នុងនាមជាទូតសុច្ឆន្ទៈ ប៉ុន្តែនាងមិនប្រាប់ថា ក្រុមហ៊ុននោះផ្ដោតលើអ្វីឡើយ។

ដោយឡែក មហាជនបានចាប់អារម្មណ៍ថា នៅឆ្នាំ២០២០នេះ ពិសី មានរូបរាងប្រែប្រួលស្ទើរតែទាំងស្រុងតែម្ដងនោះ គឺមិនត្រឹមតែសម្រកគីឡូបានដោយជោគជ័យនោះទេ ប៉ុន្ដែនាងក៏មានការផ្លាស់ប្ដូរការតុបតែងខ្លួនផងដែរ។

ប៉ុន្តែពិសី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមិនបានប្រើផលិតផលណាមួយសម្រកទម្ងន់ទេ គឺនាងគ្រាន់តែធ្វើលំហាត់ប្រាណជាប្រចាំប៉ុណ្ណោះ តាមរយៈការហាត់កីឡាយូហ្គាមើលតាមយូធូប ហេតុនេះហើយបានជាធ្វើឲ្យរូបរាងកាយនាងមានការខុសប្លែកជាងមុន។

សុខ ពីសី ចាប់ផ្ដើមឡើងច្រៀងតាមបណ្ដាឆាកតន្ត្រីទាំងឡាយតាមឆាកទូរទស្សន៍ជាថ្មីឡើងវិញ បន្ទាប់ពីនាងសម្ងំតែនៅផ្ទះដោយសារតែបារម្ភពីកូវីដ-១៩។ តែនាងថា រាល់ការចេញដំណើរក្រៅផ្ទះ នាងមានការប្រុងប្រយ័ត្ននិងរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ។នាងជាអ្នកចម្រៀងម្នាក់ដែលរកស៊ីផ្នែកគ្រឿងសម្អាងផងដែរ ហើយជាញឹកញាប់ គេឃើញនាងយកពេលវេលាទំនេរពីការថតសម្ដែងទៅពង្រឹងអាជីវកម្មទាំងនោះ ទើបធ្វើឲ្យមានភាពមមាញឹកកាន់តែខ្លាំង ហេតុនេះហើយបានជានាងស្គមប្លែកជាងមុន។

ចំណែករឿងស្នេហាវិញ ពិសី នៅតែគ្មានដំណឹងនៃការចូលរោងការជាក់លាក់ឡើយ បើទោះជាដំណឹងស្នេហ៍របស់នាងជាមួយលោកឡាយ សុខចំរើន ដែលជាថៅកែផលិតកម្មសាន់ដេ បានបែកធ្លាយជាច្រើនឆ្នាំក្ដី ប៉ុន្ដែពេលនេះពួកគេមិនទាន់សារភាពស្នេហ៍ឡើយ។

សុខ ពិសី ដែលបណ្ដាញសារព័ត៌មានមួយចំនួនបានដាក់ងារឲ្យនាងថា រាជិនីសម្រស់នោះ មានជម្រើសស្នេហ៍ច្រើន ព្រោះមានមន្ត្រីធំ និងឧកញ៉ាៗជាច្រើន ចង់ធ្វើជាម្ចាស់បេះដូងនាង តែពិសី សុខចិត្តជ្រើសស្នេហ៍ដូចឱក សុគន្ធកញ្ញា ពោលគឺនាងមិនត្រូវការសោយសុខលើគំនរទ្រព្យដែលត្រូវគេក្រុងក្នុងទ្រុងស្នេហ៍នោះទេ ប៉ុន្តែនាងចង់បានបុរសម្នាក់ដែលចេះយល់ចិត្តនាងច្បាស់លាស់អ្នកនៅក្នុងរង្វង់សិល្បៈដែលធ្វើឲ្យស្នេហារក្សាបានភាពយូរអង្វែង។

គេជឿថា ទោះជាពេលនេះ ពិសី មិនព្រមសារភាពស្នេហ៍មែន តែមិនយូរឡើយនាងនឹងព្រមលាតត្រដាងរឿងស្នេហាមួយនេះ តាមរយៈការរៀបការជាចំហ ដើម្បីបញ្ចប់រឿងស្នេហ៍អាថ៌កំបាំងជាមិនខាន៕

RELATED ARTICLES