Thursday, April 25, 2024
Homeតារាខ្មែរស្រីស្អាតជាតិ សុច្ចកា ជាប់គាំងនៅអូស្ត្រាលី ខណៈប្រុសស្អាតមកវិញម្នាក់ឯង

ស្រីស្អាតជាតិ សុច្ចកា ជាប់គាំងនៅអូស្ត្រាលី ខណៈប្រុសស្អាតមកវិញម្នាក់ឯង

ស្រីស្រស់តូចច្រឡឹង ជាតិ សុច្ចកា បានជាប់គាំងជើងយន្ដហោះនៅអូស្រា្ដលី បន្ទាប់ពីត្រូវលោកអែន ឌី បានបណ្ដើរនាងទៅរាំច្រៀងនៅទីនោះ តាំងពីថ្ងៃទី១១ ខែមីនា ហើយតាមគម្រោងពួកគេត្រូវដឹកដៃគ្នាមកវិញ តាំងពីថ្ងៃទី១១ ខែមេសា តែពេលនេះត្រូវបានពន្យារពេលរហូតដល់ទៅជិត៥ខែទៅហើយ​ដោយសារតែកូវីដ-១៩ ទើបអ្នកទាំង២បានច្រៀងសម្ដែងបានតែម្ដងគត់ ខណៈដែលកាលពីថ្ងៃទី១២ ខែកក្កដា លោកអែន ឌី បានហោះមកដល់ស្រុកវិញ តែកញ្ញាសុច្ចកា វិញ នៅមិនទាន់វិលចូលស្រុកទេ។

ប្រភពបានឲ្យដឹងថា ស្រីស្អាតជាតិ សុច្ចកា អាចស្ទាក់ស្ទើក្នុងចិត្ត ព្រោះថា​នាងត្រូវបានប្រុសនៅអូស្រា្ដលី តាមស្នេហា ហេតុនេះហើយបានជានាងបន្ដពន្យារពេលមកស្រុក ព្រោះចង់ផ្ញើបេះដូងទុកនៅទីនោះ។

លោកអែន ឌី បានឲ្យដឹងថា លោកពិតជាបានធ្វើដំណើរមកមុនជាតិ សុច្ចកា មែន​ប៉ុន្ដែនាងមិនមែននៅតែម្នាក់ឯងនោះទេ គឺនៅជាមួយដៃគូម្នាក់ទៀត គឺតារាចម្រៀងខៀវ សុភា។

លោកអែន ឌី បន្ថែមថា ជើងយន្ដហោះពីអូស្រា្ដលី មកកម្ពុជា មិនទាន់បើកទេ គឺលោកជិះយន្ដហោះទៅចុះនៅកូរ៉េ ហើយបន្ដមកកម្ពុជា ទើបអាចមកវិញបានមុនតារាស្រីទាំង២។

ជាតិ សុច្ចកា កាន់តែមានអារម្មណ៍ឯកោនៅពេលដែលនាងត្រូវបានលោកអែន ឌី ហោះមកស្រុកមុននេះ។ ប៉ុន្ដែស្រីស្រស់រូបនេះក៏អាចពិចារណាសំណើស្នេហ៍ប្រុសអូស្រា្ដលី ដែលចង់ឲ្យនាងបន្ដរស់នៅទីនោះជាអចិន្ត្រៃយ៍ផងដែរ ព្រោះកន្លងមកមានតារាសម្ដែងស្រីស្អាតមួយចំនួន បានយកស្វាមីនៅអូស្រា្ដលី មានដូចជា អ្នកនាងដាញ់ ម៉ូនីកា ,​ អឿន ដាលីស , គឹម លីហ្សា និងសុខ ច័ន្ទណានូ ជាដើម។

ជាតិ សុច្ចកា ជាអតីតបេក្ខភាព X Factor Cambodia រដូវកាលទី១ ហើយនាងក៏ជាតារាចម្រៀងប្រចាំហាងវីហ្រេ្វន ផងដែរ។ មុនហោះទៅអូស្រា្ដលីនេះ សុច្ចកា បានទិញផ្ទះ១ល្វែង តម្លៃជិត១០ម៉ឺនដុល្លារ តែនាងថា គ្មានប្រុសណាឧបត្ថម្ភនោះទេ គឺនាងទិញដោយបង់រំលស់រយៈពេល១០ឆ្នាំ ទើបរួច៕

RELATED ARTICLES