Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិអបអបរសាទរ!!! ប្រទេសរុស្សី អនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ហើយ

អបអបរសាទរ!!! ប្រទេសរុស្សី អនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ហើយ

យោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី RT ដកស្រង់សម្តីលោកវ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ចេញផ្សាយនៅល្ងាចថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល បានអនុម័តដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាផ្លូវការ។

លោកពូទីន បានឱ្យដឹងទៀតថា កូនស្រីរបស់លោក គឺជាអ្នកចាក់វ៉ាក់សាំងដំបូងគេបង្អស់។

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដែលនឹងត្រុវប្រើសប្រាស់នៅប្រទេសរុស្សី (រូបភាព : RT)

វ៉ាក់សាំងនេះ ត្រូវបានផលិតដោយវិទ្យាស្ថាន GAMALEYA ហើយទទួលបានភ្លើងខៀវពីក្រសួងសុខាភិបាលរុស្ស៊ី នៅល្ងាចថ្ងៃអង្គារនេះ។

គួររំលឹកថា រហូតមកដល់ពេលនេះ ចំនួន អ្នកឆ្លងជំងឺកូវីដ-១៩ លើពិភពលោក បានកើនឡើងដល់ជាង២០លាននាក់ ស្លាប់ជាង៧៣ម៉ឺននាក់ និងជាសះស្បើយជាង១៣លាននាក់ ខណៈដែលសហរដ្ឋអាមេរិក ឈរលេខ១៕

ប្រភពពី ៖ RT
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES