Thursday, April 25, 2024
Homeតារាខ្មែរអ្នកស្រីទ្រី ដាណា សម្ពោធផលិតផលទី២ NUNA ជាផ្លូវការ

អ្នកស្រីទ្រី ដាណា សម្ពោធផលិតផលទី២ NUNA ជាផ្លូវការ

ភ្នំពេញ ៖ ពិធីសម្ពោធជាផ្លូវការផលិតផលថែរក្សាសម្រស់ NUNA ដែលជាប្រេនទី២របស់ក្រុមហ៊ុនដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី ហើយប្រកាសម្ចាស់ប្រេនថ្មីប្រគល់ជូនពិធីការិនី មាស សុវណ្ណរតនា ហើយ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីអ្នកស្រីអគ្គនាយិកា ទ្រី ដាណា និងតំណាងចែកចាយរបស់ផលិតផល NUNA ជាង១០០០នាក់។

ការបង្ហាញជាផ្លូវការផលិតផលថែរក្សាសម្រស់ NUNA ត្រូវបានអ្នកស្រីទ្រី ដាណា អគ្គនិយកា និងលោកអគ្គនាយក ហ៊ីង បញ្ញារិទ្ធ ក្រុមហ៊ុនដាណាទ្រី (ខេមបូឌា) ត្រេឌីង ខូអិលធីឌី ប្រគល់សិទ្ធពេញលេញដល់អ្នកនាងមាស សុវណ្ណរតនា ដែលជាពិធីការិនីមួយរូបក្លាយជាម្ចាស់ប្រេន NUNA ជាផ្លូវការស្របច្បាប់ ដោយវត្តមានតំណាងចែកចាយ ម្ចាស់ដេប៉ូសាខាគ្រប់ខេត្តខណ្ឌប្រមាណ១៣០០នាក់ជាសាក្សី។

អ្នកស្រីអគ្គនាយិកា ទ្រី ដាណា

អ្នកនាងមាស សុវណ្ណរតនា បានថ្លែងទាំងក្តីរំភើបថា អ្នកនាងនឹងបន្តផែនការនូវប្រេន NUNA ឱ្យប្រេនទី២នេះល្បី ទទួលការគាំទ្រនិងមានតំណាងចែកចាយរាប់សិបម៉ឺននាក់ នាថ្ងៃអនាគត។ អ្នកនាងបានបញ្ជាក់ថា គម្រោងនឹងយកតំណាងចែកចាយប្រមាណ៥ម៉ឺននាក់ ទូទាំងប្រទេស និងចង់យកប្រេននេះពង្រីកក្នុងទីផ្សារប្រទេសថៃ ទៀត ដើម្បីសេដ្ឋកិច្ចកម្ពុជា រីកចម្រើនលើវិស័យនេះមួយនេះ។

អ្នកនាងមាស សុវណ្ណរតនា

អ្នកនាងរតនា បានបង្ហើបទៀតផងដែរថា ប្រេនផលិតផលថែរក្សាសម្រស់ NUNA នេះ ទើបទទួលបានក្នុងរយៈពេលប្រមាណជាង៥ខែប៉ុណ្ណោះ អ្នកនាងអាចទទួលសមាជិករហូត១៣០០នាក់។ មកដល់ពេលនេះ ដើមទុនរបស់នាងសម្រាប់ NUNA មានក្នុងដៃជិត៤០ម៉ឺនដុល្លារ ដើម្បីពង្រីកនិងទទួលតំណាងចែកបន្ថែមទៀត ទៅគម្រោងរបស់អ្នកនាង និងអ្នកស្រីទ្រី ដាណា។

អ្នកនាងក៏អគុណដល់គ្រប់តំណាងចែកចាយទាំងអស់ដែលមានសមត្ថភាព និងទឹកចិត្តតស៊ូបានរីកចម្រើនយ៉ាងល្អក្នុងរយៈពេលខ្លី ហើយចំពេលវិបត្តិជម្ងឺកូវីដ-១៩។ ហើយអ្នកនាងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលមិនអាចកាត់ថ្លៃចំពោះទឹកចិត្ត និងការផ្តល់ឱកាសអគ្គនាយិកា អ្នកស្រីទ្រី ដាណា និងលោកអគ្គនាយក ហ៊ីង បញ្ញារិទ្ធ ចំពោះរូបនាង។

ក្នុងពិធីនោះដែរ អ្នកស្រីទ្រី ដាណា ក៏បានថ្លែងឱ្យដឹងថា មូលហេតុដែលអ្នកស្រីគាំទ្រ និងផ្តល់ប្រេនទី២ របស់ប្រគល់ជូនពិធីការិនី រតនា រូបនេះ ដោយសារតែអ្នកស្រីបានមើលឃើញ សមត្ថភាព និងការតាំងចិត្តខ្ពស់ ដោយជម្នះឧបសគ្គជាច្រើន។ កន្លងមកអ្នកនាងរតនា ពីដើមឡើយជាតំណាងចែកចាយផលផលិត NNP ក្នុងខណ្ឌដូនពេញ ដែលសមត្ថភាពខ្លាំងប្រមូលស្រ្តីមេផ្ទះជាច្រើន និងលក់ដាច់ក្នុងមួយខែ រាប់សិបម៉ឺនដុល្លារ។ អ្វីដែលពិសេសនោះ អ្នកនាងរតនា ជាមនុស្សអត់ធ្មត់រាល់ការងារ ទាំងការចុះការបង្រៀន ដឹកនាំ និងធ្វើទីផ្សារ បន្ទាប់លក់អនឡាញ។

អ្នកស្រីសង្ឃឹមថា ប្រេនទី២នេះ ក៏រីកចម្រើនទៅមុខ ដូចប្រេនទី១ដូចគ្នា ហើយអ្នកស្រីក៏ជូនពរដល់តំណាងចែកចាយទាំងជាង១៣០០នាក់ និងម្ចាស់ប្រេនទី២រូបនេះ ជោគជ័យក្លាយជាអ្នកមានគ្រប់គ្នា។

គួររំលឹកផងដែរថា អ្នកនាងមាស សុវណ្ណរតនា ក្នុងឆ្នាំ២០១៩ នាងតែងតែទទួលបានការងារជាពិធីការិនីជាប់រហូត និងធ្វើការស្នូលរាល់ថ្ងៃជាអ្នកទីផ្សារ ហើយអ្វីដែលពិសេសសម្រាប់នាងនោះ នាងមកជោគជ័យលើមុខជំនួញអនឡាញ ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាង NNP។ ពិធីការិនី រតនា ជាមនុស្សស្រីពូកែធ្វើការងារក្នុងសង្គម ហើយជាភរិយាល្អដែលខំប្រឹងរកទុកដាក់ មិនងាយនឹងទិញរបស់ថ្លៃ ឬរបស់ទំនើប ខណៈនាងជាកូនស្រីអាជីវករនៅខេត្តកំពត។

សូមបញ្ជាក់ផងដែរថា តាំងពីដើមឆ្នាំ២០២០ អ្នកនាងរតនា កាន់តែមានភាពជឿជាក់ និងទុកចិត្ត ហើយនាងបោះទុនរាប់សិបម៉ឺនដុល្លារបន្ថែមទៀត ជាមួយអ្នកជំនួញស្រីដ៏ល្បី អ្នកស្រី ទ្រីដាណា ក្លាយម្ចាស់ប្រេន NUNA រហូតទទួលបានការគាំទ្រមានកូនក្រុមនិងតំណាងចែកចាយរហូតមកពេលនេះ ជាង១៣០០នាក់ទូទាំងប្រទេស។ កន្លងមក រតនា ក៏ធ្លាប់បានបរិច្ចាគថវិកាផ្ទាល់ជួយដល់អ្នកមានជីវភាពក្រីក្រ ត្រូវបានមហាជនសរសើរថា នាងឧស្សាហ៍ធ្វើការងារសង្គម និងចូលរួមសកម្មភាពសប្បុរសធម៌ក្នុងពេលមានវិបត្តិជម្ងឺកូវីដ-១៩ផ្ទុះឡើងផងដែរ៕

RELATED ARTICLES