Tuesday, April 23, 2024
Homeព័ត៌មានជាតិគ្រាន់តែឃើញភ្លាម... ពួកគាត់ខ្នះខ្នែងជួយតែម្តង

គ្រាន់តែឃើញភ្លាម… ពួកគាត់ខ្នះខ្នែងជួយតែម្តង

ខេត្តសៀមរាប ៖ អគ្គិភ័យមួយបានឆាបឆេះឡើង និងបានបង្កឱ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខាងកើតវត្តរាជបូព៌ ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចការិយាល័យនគរបាលបង្ការនិងពន្លត់អគ្គិភ័យ ខេត្តសៀមរាប បានឱ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះនៅចំណុចផ្ទះជួល ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ អំឡុងពេលឆាបឆេះនោះដែរ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បាននាំគ្នាដុតដៃដុតជើង ខ្លះយកធុងហ្គាស់បាញ់ពន្លត់ ខ្លះទាញទុយោបាញ់ ខ្លះដងទឹកជះ មុនពេលដែលរថយន្តពន្លត់អគ្គិភ័យ បានមកដល់។

សមត្ថកិច្ចនគរបាលនៃការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ បានបន្តថា អគ្គិភ័យនេះ បង្កឡើងដោយសារការទុស្សេខ្សែភ្លើង ខណៈពេលដែលម្ចាស់ផ្ទះមិននៅ។ យ៉ាងណា អគ្គិភ័យនេះ មិនបានបង្កឱ្យមនុស្សណាម្នាក់ រងរបួសនោះទេ។ ប៉ុន្តែទំហំនៃការខូចខាតនោះ គឺបណ្តាលឱ្យឆេះផ្ទះជួល អស់ចំនួន ២ល្វែង៕

RELATED ARTICLES