Wednesday, April 24, 2024
Homeព័ត៌មានជាតិចែស្រែកឡើងភ្លាត់សំឡេង... ថែមទាំងហៅមិត្តភក្តិឲ្យជួយ

ចែស្រែកឡើងភ្លាត់សំឡេង… ថែមទាំងហៅមិត្តភក្តិឲ្យជួយ

ភ្នំពេញ ៖ ភេទទី៣ម្នាក់កំពុងដើរចុចទូរស័ព្ទដៃ ម៉ាកអាយហ្វូន១១ប្រូមេក នៅលើសួនច្បារមាត់ទន្លេ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៤នាក់  (ក្នុងនោះ មានភេទទី៣ម្នាក់ផង) ស្ទាក់វាយប្លន់យកទូរស័ព្ទទៅបាត់ លុះជនរងគ្រោះជាម្ចាស់ទូរស័ព្ទ ហៅបក្ខពួកដើរតាមរក ក៏ប្រទះឃើញភេទទី៣ដែលជាបក្ខពួកជនសង្ស័យម្នាក់ ធ្វើឱ្យកើតមានការឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវតែម្តង។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ៥ ត្រង់ចំណុចម្តុំផ្សារកណ្តាល ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

តាមប្រភពពីជនរងគ្រោះដែលជាម្ចាស់ទូរស័ព្ទ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខ្លួនបានដើរលេងនៅលើសួនមាត់ទន្លេ តាមផ្លូវព្រះស៊ីសុវត្ថិ និងបានចុចទូរស័ព្ទម៉ាកអាយហ្វូន១១ប្រូមេក ឆាតលេងជាមួយមិត្តភក្តិ ស្រាប់តែក្រោយមកលេចមុខជនសង្ស័យ១ក្រុម មានគ្នា៤នាក់ ក្នុងនោះមានភេទទី៣ម្នាក់ និងមានស្រីប្រុសចំនួន៣នាក់ទៀត បានមកធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃរបស់ខ្លួនបានសម្រេច ហើយរត់គេចខ្លួនបានជាងកន្លះម៉ោង ទើបខ្លួនជាជនរងគ្រោះបានហៅមិត្តភក្តិជាច្រើននាក់ឱ្យជួយដើររក ឃើញនៅឯក្នុងទីតាំងហ្គេមមួយកន្លែង ម្តុំផ្សារកណ្តាល ក៏ហៅចេញមកក្រៅដើម្បីសួរនាំ។

ជនរងគ្រោះបានបន្តថា គឺស្ត្រីភេទទី៣ម្នាក់ហ្នឹងហើយដែលជាអ្នកវាយយកទូរស័ព្ទដៃ ប៉ុន្តែខាងជនសង្ស័យប្រកែកថា ច្រឡំមនុស្សហើយ ទើបធ្វើឱ្យកើតមានការឈ្លោះប្រកែកគ្នា ផ្អើលពេញម្តុំផ្សារកណ្តាល ហើយក្រោយមកដោយសារអត់ឃើញសមត្ថកិច្ចចុះមក អន្តរាគមន៍ ទើបជនសង្ស័យបានដើរគេចចេញទៅបាត់។

ចំណែកភេទទី៣ ជាជនរងគ្រោះក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ ដោយបានឡើងជិះម៉ូតូជាមួយមិត្តភក្តិចេញទៅបាត់ដែរ៕

RELATED ARTICLES