Saturday, April 20, 2024
Homeតារាខ្មែរឆន សុវណ្ណារាជ ងាកទៅបើកហាងថែរក្សាសម្រស់ នៅតាខ្មៅ

ឆន សុវណ្ណារាជ ងាកទៅបើកហាងថែរក្សាសម្រស់ នៅតាខ្មៅ

ខណៈដែលព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ លែងជាតារាចម្រៀងនៅផលិតកម្មតែមួយ ហើយបានចេញបទចម្រៀងតទល់គ្នាទៅវិញទៅមក ផ្អើលក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីពេលថ្មីៗនោះ តារាចម្រៀងឆន សុវណ្ណារាជ ដែលជាអ្នកចម្រៀងសំខាន់ម្នាក់របស់ហង្សមាស ហាក់មិនខ្វល់ច្រើនពីរឿងនេះទេ ដោយលោកបែរជាងាកទៅបើកហាងរក្សាសម្រស់មួយ ឈ្មោះរាជ ស្គីនឃែរ នៅក្រុងតាខ្មៅ ទៅវិញ។

ការបោះទុនធ្វើថៅកែរបស់ឆន សុវណ្ណារាជ នៅពេលដែលព្រាប សុវត្ថិ ដើរចេញពីហង្សមាស នេះ នាំឲ្យអ្នកខ្លះគិតថា អតីតតាតារាចម្រៀង CB រូបនេះ ហាក់ដូចជាគ្មានបំណង ឬរៀបយុទ្ធសាស្រ្ដដើម្បីទៅជំនួសតំណែងព្រាប សុវត្ថិ នោះទេ ព្រោះថាកន្លងមកគេតែងតែផ្គូរផ្គងថា មានតែខេមរៈ សិរីមន្ដ ទេ ដែលអាចទៅអង្គុយកៅអីរបស់ព្រាប សុវត្ថិ ដែលនៅទំនេរនោះ។

ទោះជាយ៉ាងណា ការសម្ងំរបស់ឆន សុវណ្ណរាជ នៅពេលនេះ មិនមែនមានន័យថា លោកសុំចុះចាញ់ខេមរៈ សិរីមន្ដ នោះឡើយ ព្រោះអំឡុងពេលដែលសុវណ្ណារាជ-សិរីមន្ដ ច្រៀងរួមគ្នានៅ CB ឬ U2 នោះ តារាទាំង២ ក៏មានភាពលេចធ្លោប្រហាក់ប្រហែលគ្នាដែរ។

គួររំលឹកថា ក្រោយចាកចេញពីផលិតកម្ម CB ឬ U2 ទៅចូលរួមជាមួយហង្សមាស នោះ ឆន សុវណ្ណារាជ បានក្លាយជាតារាចម្រៀងលេចធ្លោលំដាប់ទី២ បន្ទាប់ពីព្រាប សុវត្ថិ កាលពីឆ្នាំ២០០៧ ដែលបទចម្រៀងរបស់លោកមានល្បីល្បាញជាបន្ដបន្ទាប់ ដូចជាបទ ”ទីក្រុងគ្មានមេឃ”, ”ស្ពាយកំហុសដើរចេញ”, ”ដីវិលរកកន្លែងឈប់”, ”នៅតែស្រលាញ់អូនដូចដើម”, ”ចំណែកលើស”, ”អារម្មណ៍ពេលខូចចិត្ត”ជាដើម។

ប៉ុន្ដែតាំងពីខេមរៈ សិរីមន្ដ ឈានជើងចូលហង្សមាស កាលពីឆ្នាំ២០១៧ ធ្វើឲ្យសុវណ្ណារាជ និងណុប បញ្ញារិទ្ធ ប្រឈមការស្ងប់ស្ងាត់បន្ដិចម្ដងព្រមគ្នាតែម្ដង។

យ៉ាងណា ពេលនេះ សុវណ្ណារាជ មិនពឹងលើអាជីពចម្រៀងមួយមុខទេ គឺលោកបានងាកទៅបើកមុខជំនួញក្រៅសិល្បៈ ខណៈដែលចំណងស្នេហាលោកជាមួយនិស្សិតខ្មែរ នៅអាមេរិក កញ្ញា ”អរិយ៉ា” ស្ងាត់ដូចចោលួចសេះ៕

RELATED ARTICLES