Wednesday, April 24, 2024
Homeតារាខ្មែរថន លក្ខិណា លាក់ទាំងសង្សារ ទាំងរថយន្ដ

ថន លក្ខិណា លាក់ទាំងសង្សារ ទាំងរថយន្ដ

ពិធីការិនីថន លក្ខិណា ពិតជាចម្លែកខុសគេបន្ដិចមែន ព្រោះមិត្តរួមអាជីពជាច្រើនតែងតែបង្ហាញភាពហ៊ឺហាជិះរថយន្ដទំនើបៗ បង្អួតប្រែងគ្នាយ៉ាងព្រោងព្រាត ប៉ុន្តែនាងបែរជាមិនហ៊ានចតរថយន្ដនៅជិតអ្នកកាសែត ហើយកាន់តែខ្លាចក្នុងការបណ្ដើរគូស្នេហ៍ជាធារណៈទៀតផង។

ការប្រឹងលាក់សង្សារបែបនេះ ធ្វើឲ្យលក្ខិណា កាន់តែស្ថិតក្នុងភាពអាថ៌កំបាំងថា តើសង្សាររបស់នាងជាបុរសនៅលីវ ឬមិនមែនជាអ្នកនៅលីវ បានជានាងខ្លាចក្នុងការបង្ហាញមុខបែបនេះ?

ដោយឡែក ការលេងម៉ូដរថយន្ដវិញ មុននេះមានព័ត៌មានថា ថន លក្ខិណា ទើបទិញឡានទំនើប Lacndcruiser V8 ដែលមានតម្លៃជាង១០ម៉ឺនដុល្លារ ជិះយ៉ាងកាលីពតែម្ដង។

ប៉ុន្ដែរនៅពេលត្រូវសួររឿងនេះ លក្ខិណា ប្រតិកម្ម ដោយអះអាងថា គេកំពុងតែខ្វាយខ្វល់រឿងកូវីដ-១៩ គ្រប់គ្នា តែអ្នកកាសែតមកសួររឿងទិញឡានថ្មីបែបនេះ មិនសមទាល់តែសោះ។ នាងថា មិនត្រូវការឲ្យអ្នកកាសែតចុះឡង់សេនាងជិះឡានថ្មីអីទេ ព្រោះព័ត៌មាននេះមិនសមសភាពការណ៍ឡើយ។

ថន លក្ខិណា ជាតារាវ័យក្មេងដែលមានទ្រព្យមិនធម្មតាឡើយ ដូចជាពេលនេះនាងមានផ្ទះ២ផ្សេងគ្នា តម្លៃក្បែរកន្លះលានដុល្លារ ហើយថ្មីៗនេះនាងទើបទិញរថយន្ដទំនើបជាង១០ម៉ឺនដុល្លារទៀតផង។

ប៉ុន្ដែស្រីស្រស់រូបនេះតែងតែថ្ងូរដូចព្រាបថា អត់សង្សារបណ្ដើរដូចគេ បើទោះជាកន្លងមកនាងធ្លាប់ត្រូវបានគេឃើញថា មានភាពស្អិតល្មួតជាមួយប្រុសក្មេងកីឡាករបាល់ទាត់ខ្សែប្រយុទ្ធ កែវ សុខផេង ដូចសង្សារក្ដី៕

RELATED ARTICLES