Friday, March 29, 2024
Homeព័ត៌មានជាតិធ្លាប់តែឲ្យគេស្តាប់ ឥឡូវប៉េអឹមរោទ៍ឲ្យស្តាប់វិញម្តង មិនដឹងពីរោះយ៉ាងណា

ធ្លាប់តែឲ្យគេស្តាប់ ឥឡូវប៉េអឹមរោទ៍ឲ្យស្តាប់វិញម្តង មិនដឹងពីរោះយ៉ាងណា

ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្ទាវចំនួន២នាក់ ដែលចូលចិត្តជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង លាន់ឮទ្រហឹង និងតែងជិះទៅមករោទ៍សំឡេង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ចាប់ឃាត់ខ្លួន ដាក់ទណ្ឌកម្មឱ្យអង្គុយស្តាប់សំឡេងស៊ីម៉ាំងម៉ូតូខ្លួនឯង។

 ករណីនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី។

សមត្ថកិច្ច បានបញ្ជាក់ថា អ្នកបើកបរឈ្មោះប៊ី ចន្នី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើសំណង់ ចំណែកអ្នករួមដំណើរ មានឈ្មោះថាត ភូ ភេទប្រុស អាយុ១៧ឆ្នាំ។ ក្មេងស្ទាវទាំង២នាក់ ត្រូវបានឃាត់សួរនាំ អប់រំ ពាក់ព័ន្ធ ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេស ១គ្រឿង ម៉ាក  MSX ពណ៌បៃតង គ្មានស្លាកលេខ។

យ៉ាងណា ក្រោយពេលរោទ៍សំឡេងស៊ីម៉ាំងម៉ូតូ ឱ្យក្មេងស្ទាវទាំង២នាក់ អង្គុយស្តាប់អស់ចិត្តហើយ សមត្ថកិច្ចក៏បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចដោះលែងក្មេងស្ទាវទាំង២នាក់ ឲ្យត្រឡប់ទៅលំនៅឋានវិញ៕

RELATED ARTICLES