Saturday, April 20, 2024
Homeព័ត៌មានជាតិនាងអស់ពីខ្លួនរលីង ប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង

នាងអស់ពីខ្លួនរលីង ប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង

ភ្នំពេញ ៖ នាងក្រមុំអាយ១៨ឆ្នាំម្នាក់ ត្រូវប្រុសម្នាក់ដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិហ្មត់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ហើយក្រោយកើតហេតុ នារីរងគ្រោះបានដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ យកមកចាត់ការតាមច្បាប់ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យឈ្មោះហ័ង លុយចុង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ។

សម្ភារ:ដកហូត រួមមាន ១- ប្រាក់ដុល្លារចំនួន៥០ដុល្លារ ២- ប្រាក់រៀលចំនួន៣៥ម៉ឺនរៀល (ប្រគល់ជូនជនរងគ្រោះវិញ)។ ៣- កាបូបស្ពាយចំហៀងពណ៌ប្រផេះ ចំនួនមួយ ៤- ទូរស័ព្ទដៃ ម៉ាក oppo ចំនួន១គ្រឿង និង៥- ម៉ូតូម៉ាក ស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1F-9023 ចំនួន១គ្រឿង។

ចំណែកជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះសុង មយូរ៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្ទះគ្មានលេខ ផ្លូវ១៥១ ភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES