Wednesday, April 24, 2024
Homeព័ត៌មានជាតិបាត់ក្មួយស្រី២ថ្ងៃ ស្រាប់តែកើតការសង្ស័យបែបនេះទៅវិញ

បាត់ក្មួយស្រី២ថ្ងៃ ស្រាប់តែកើតការសង្ស័យបែបនេះទៅវិញ

ខេត្តកំពង់ចាម ៖ យុវតីម្នាក់នៅសុខៗបានចេញបាត់ពីផ្ទះដោយគ្មានដំណឹង ហើយទោះជាក្រុមគ្រួសារព្យាយាមតាមស្វែងរកយ៉ាងណា ក៏មិនឃើញសោះ និងសង្ស័យថា យុវតីរូបនេះ បានចេញពីផ្ទះទៅតាមសង្សាររបស់នាង។

យុវតីដែលបាត់ខ្លួនចេញពីផ្ទះ ដោយគ្មានដំណឹងខាងលើនេះ មានឈ្មោះស្រីនាង អាយុ១៤ឆ្នាំ មានលំនៅក្នុងភូមិព្រៃគ្រួស ឃុំគង់ ស្រុកកងមាស។

តាមប្រភពពីបុរសឈ្មោះវ៉ាន់ ថា ត្រូវជាពូរបស់យុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា ក្មួយស្រីរបស់គាត់ នៅសុខៗក៏ចេញបាត់ពីផ្ទះ តាំងពីវេលាម៉ោង ២រសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ នៅមិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញនៅឡើយ ខណៈដែលក្រុមគ្រួសារ បានស្កាត់តាមរកសព្វកន្លែងដែលនាងធ្លាប់ទៅ ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីសោះ។

បុរសជាពូរបស់យុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ថា កន្លងមកក្មួយស្រីរបស់គាត់រូបនេះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយយុវជនម្នាក់ ហើយក្រោយពីក្មួយស្រីគាត់ចេញបាត់ពីផ្ទះ យុវជនរូបនោះក៏បានខ្លួនដែរ ហេតុនេះទើបក្រុមគ្រួសារសង្ស័យថា យុវជននោះបាននាំក្មួយស្រីរបស់គាត់ចេញទៅ។

ជាមួយនេះ ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹង តាមរយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០១០,០១២ និង ០៦០ ២៣ ១០ ១០ ដោយក្តីអនុគ្រោះ៕ 

RELATED ARTICLES